រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ខែ ឧសភា ឆ្នាំ២០១៦លោក អៀង សុខឃីម ចៅសង្កាត់អូរឫស្សី៤ និងចៅសង្កាត់រង. មេភូមិនិងនគរបាលប៉ុស្តិ៍សង្កាត់បានចុះចែកបណ្ណ័គ្រួសារជូនប្រជាពលរដ្ឋក្នុងភូមិ ១ភូមិ ២ និង ភូមិ៣ សង្កាត់អូរឫស្សី៤ រាជធានីភ្នំពេញ ។
ពិធីចែក បណ្ណគ្រួសារ នេះមានវត្តមានចូលរួម ពី មន្ត្រី សាលាសង្កាត់ តំណាង អធិការនគរបាលខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ មេភូមិ ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ លោក អៀង សុខឃីម ចៅសង្កាត់អូរឫស្សី៤ បានមានមតិ សំណេះសំណាល ទៅកាន់បងប្អូន ប្រកបដោយ ភាពរីករាយនិង ទឹកមុខញញឹម កក់ក្ដៅ និង ស្និទ្ធស្នាលជាទីបំផុត ។ក្រៅពីការសំណេះសំណាល លោក និងក្រុមការងារ ក៏បានធ្វើការចែកនូវ បណ្ណ គ្រួសារ នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ នៅក្នុង សង្កាត់លោក ក៏បានណែនាំនៅពេលដែលទទួលបាន អត្តសញ្ញាណត្រូវ ពិនិត្យ លើទិន្នន័យ ឲ្យបានត្រឹមត្រូវ ករណីមានខុសអក្ខារាវិរុទ្ធ ស្នើទៅប៉ុស្ដិ៍នគរបាលដើម្បី ផ្ញើទៅកាន់អធិការស្រុក ផ្នែកជំនាញធ្វើការកែតម្រូវ ហើយត្រូវរក្សាទុកឲ្យបានគង់វង្ស ដើម្បីប្រើប្រាស់ ព្រោះវាជាឯកសារសំគាល់ គតិយុត្តិ មានសុពលភាពក្នុងការប្រើប្រាស់ បើមានការបាត់បង់ដោយប្រការណាមួយ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍ ឬអាជ្ញាធរ នៅកន្លែងដែលយើងបាត់ ដើម្បីចៀសវាង មានការប្រព្រឹត្ត ល្មើស នានាវាជាប់ពាក់ព័ន្ធ ហើយសាម៉ីជន មិនបានដឹង ។
លើសពីនេះទៅទៀត៖លោក ក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម លើការងារភូមិ ឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ ប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវ ទំនាក់ទំនងសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ដោះស្រាយទាន់ពេល វេលា។
នាឱកាសនោះដែរដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ សាលាសង្កាត់ ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ ស្រុក ដែលតែងតែគិតគូរសុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យកសៀវភៅ បណ្ណ គ្រួសារមកប្រគល់ជូនពួកគាត់ ដល់ផ្ទះនាពេលនេះ និង សូមជូនពរ ដល់លោក អភិបាល និង ក្រុមការងារ ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕