ភ្នំពេញ៖នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦វេលាម៉ោង៨និង៣០នាទីព្រឹក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ។បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារ ស្ត្រីមេម៉ាយ មានជីវភាពខ្វះខាតមុខរបរជាកម្មការនីរោងចក្រ មានកូនក្នុងបន្ទុកចំនួន១នាក់ ស្នាក់នៅផ្ទះជួលលេខ៦F ស្ថិតនៅក្រុមទី៥ ភូមិដំណក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកប្រធានគណៈកម្មាធិការអនុសាខា បានសម្តែងនូវការអាណិតអាសូរជាពន់ពេក និងសូមអោយក្មួយស្រីសូមកុំអស់សង្ឃឹម ជាពិសេកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នាការ ពូជសាសន៍ ពណ៌សម្បុរ សាសនាអ្វីឡើយ ។
អំណោមនុស្សធម៌ដែលនាំយកមកផ្ដល់ជូនរួមមាន ៖សម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួនអង្ករ៣០គីឡូក្រាម, ឃីត១កញ្ចប់, ( មុង ភួយ ក្រមា ) ត្រីខ១យួរ, មី១កេស, ទឹកបរិសុទ្ធឱរ៉ាល់១កេស ទឹកក្រូច២កេស, ទឹកត្រី១យួរ, និងថវិកាបានមកពីសប្បុរជនចំនួន១៥ម៉ឺនរៀល ៕