អភិ​បាល​ស្រុក សំពៅ​លូន​អសមត្ថភាព មិន​ហ៊ាន​ទប់ស្កាត់ ឈ្មួញ​ឈូសឆាយ ភ្នំ​ដូនតា​ដែល ​ស្រុក​សំពៅ​លូន

15-May-2016 | ដោយ មែន កំសត់

 

បាត់ដំបង៖ ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន​បាន​ចោទ អាជ្ញាធរ​ស្រុក​ថា​មិនបាន​ទប់ស្កាត់​ឈ្មួញ​ឈូសឆាយ​ភ្នំ សព្វថ្ងៃ​ឈ្មួញ​កំពង់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដឹកជញ្ជូន​ដី​ពី​ភ្នំ​យកទៅលក់​ដោយ គ្មាន​ញញើត​ដៃ​ថ្ងៃមុខ​ថ្ងៃក្រោយ​ភ្នំ​នៅ​ស្រុក​សំពៅ​លូន​អាច​បាត់បង់​ជាមិនខាន ដោយមាន​ការបំផ្លិចបំផ្លាញ​ពី​ឈ្មួញ​និង អាជ្ញាធរ​ហើយ​ថ្នាក់ដឹកនាំ​ស្រុក​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ប្រវត្តិសាស្ត្រ បើ​ភ្នំ​នោះ​ត្រូវ​បាត់បង់​មែន​។​ប្រជា​ពល​ពោល​ទៀតថា​ឈ្មួញ​ដែល​ឈូសឆាយ​ដីភ្នំ​យក ទៅ​លក់​នោះ​អាស្រ័យ​ទៅបាន​ដោយមាន​ការបង់ប្រាក់​ឲ្យ​ទៅ​ចៅហ្វាយស្រុក និង​បង់ប្រាក់​ឲ្យ​ទៅ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង​និង​មន្ត្រី​ពាក់ ព័​ន្ឋ​មួយចំនួន​។​កន្លងទៅ​អ្នក​សារ​ព័​ត៏​មាន​ក្នុងស្រុក​បាន​ធ្លាប់​ចុះផ្សាយ​ពី​រឿង ករណី​ឈ្មួញ​ជីក​កកាយ​ដីភ្នំ​និង​រិះគន់​ដល់​អាជ្ញាធរ ការចុះផ្សាយ​ហើយ​ឈ្មួញ​មិនបាន​រាងចាល​ឡើយ​រិត​តែ​ផ្គើន​ថែមទៀត​។ បញ្ជាក់​ផងដែរ​ថា​នៅ​ស្រុក​សំពៅ​លូន​មានកូន​ភ្នំ​ចំនួន ៣២​កន្លែង​ឈ្មូ​ញ​បាន​លួច​ជីក​កកាយ​ជា​បណ្តើរៗ​ទៀតហើយ​។​ពាក់​ព័​ន្ឋ​បញ្ហា​ប្រជា ពលរដ្ឋ​ចោទ​អាជ្ញាធរ​ស្រុក​បើកដៃ​ឲ្យ​ឈ្មួញ​ជីក​កាយ​ដីភ្នំ​និង​ចោទថា​មានការ​បង់ ប្រាក់​ឲ្យ​អាជ្ញាធរ​នោះ ទស្ស​នះ​មហាជន​មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​៕

ចំនួនអ្នកទស្សនា

    20218767

  • ថ្ងៃនេះ821
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20291
  • ខែនេះ8101
  • ឆ្នាំនេះ991321
  • សរុប20218767