បន្ទាយមានជ័យ៖ផ្សារមណ្ឌល៤ គីជាផ្សារ១ឋិតភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ត្រូវប្រជាពលរដ្ឋរិះ គន់ថាម្ចាស់ផ្សារ មាន ឈ្មោះលោក យ៉ាន ដែលសង់រំលោភលើផ្លូវ សាធារណផ្នែកខាង ជើង ផ្សារ លើក ទឹកចិត្តឲ្យអ្នកលក់ដូរលើផ្លូវ យកផលប្រយោជន៏ផ្ទាល់ខ្លួន ប្រជា ពលរដ្ឋឆ្លង កាត់ លើ កំណាត់ផ្លូវខាងលើ។បានលើកឡើងថាពិបាកនិងធ្វើដំណើរដោយមានអ្នកលក់ដូរពាសពេញផ្លូវ ហើយ អាជ្ញាធរភូមិនិងចៅសង្កាត់មិនយកភ្នែក មើលគិតតែផលប្រយោជន៏ ផ្ទាល់ខ្លួននិង បក្ខពួក ជាងនេះទៅទៀតផ្សារខាងលើនោះបានស្តុកកាកសំណល់ជាយូថ្ងៃស្អុយ រលួយជះខ្លិនដល់អ្នកជិតខាងថែមទាំងដង្កូវវាចូលផ្ទះរបស់ពួកគាត់ទៀតផង ពួកគាត់ដើរទៅប្រាប់បោះពាក្យសំដីមិនពីរោះរសទៀតផង។ប្រជាពលខាងលើសំណូមពរ ដល់អាជ្ញាធរជួយសម្រួលផ្លូវខាងលើនោះផងកុំស្ពឹក ស្រពន់ពេកពេលប្រជាពលរដ្ឋមានទុក។ម្យាងទៀតផ្សារខាងលើនោះបានសាងសង់ និងដំណើរការលក់ដូរជាយូឆ្នាំមកហើយ គេមិនបានឃើញផ្សារខាងលើនោះសរសេរដាក់ស្លាកយីហោអ្វីទាំងអស់ សង្ស័យថាផ្សារនោះគ្មានច្បាប់អនុញ្ញាតចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទេ មើលទៅ។ បើគ្មានច្បាប់នោះមែនប្រាក់ចំណូលចូលរដ្ឋក៏ត្រូវបាត់បង់ដែរហើយប្រាក់នោះបានធ្លាក់ទៅលើដៃជនពុករលួយមន្ត្រីពាក់ព័ន្ឋ ជាពិសេសមន្ត្រីពាក់ពន្ធជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រជាពលរដ្ឋខ្លះទៀតបាននិយាយថា ផ្សារនានាដែល គេមានច្បាប់ម្ចាស់ផ្សារគេសរសេរដាក់ស្លាកយីហោកំណត់បង្ហាញទីតាំងដើម្បីឲ្យប្រជាពលរដ្ឋគេស្គាល់៕