លោក សេង សាញ់​ចុះសួរសុខទុក្ខ​លោកតា រស់ វន​ពិការភ្នែក​នៅ​ភូមិ​ដំណាក់​ធំ​

16-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក នេះ​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ បាន​ជួប​សួរសុខទុក្ខ​លោក រស់ វន អាយុ​៨៤​ឆ្នាំ អតីត​អ្នកតស៊ូ នៅ​ឆ្នាំ​១៩៥១ លោកតា​សព្វថ្ងៃ ពិការភ្នែក​ទាំងពីរ រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះដែរ លោក សេង សាញ់ ចៅសង្កាត់ ក៏បាន​សម្ដែង​នូវ ការ​អាណិត​និង​ការយកចិត្តទុកដាក់ ហើយ​ជានិច្ចកាល​លោក​តែងតែ​ជួយ ឧបត្ថម្ភ ថវិកា​ដល់​លោកតា​ជាប្រចាំ​ផងដែរ​។​

ចំនួនអ្នកទស្សនា

    21008697

  • ថ្ងៃនេះ5811
  • ម្សិលមិញ7331
  • សប្តាហ៍នេះ16601
  • ខែនេះ89341
  • ឆ្នាំនេះ566241
  • សរុប21008697