ភ្នំពេញ ៖ នៅសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ K11 League ឆ្នាំ ២០១៦ នៅ Clup K11 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងរដូវកាល នៃការប្រកួតពានរង្វាន់ K11 League ឆ្នាំ២០១៦នេះ បានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ គឺមានរយៈពេល០៥ខែ និង០១សប្ដាហ៍ ឆ្លងកាត់ការប្រកួត១៤៩លើក ដើម្បីជម្រើសយកជើងឯកចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ និងលេខ៤។
ក្រុមកីឡាបាល់ទាត់០៤ក្រុមក្នុងវគ្គផ្ដាច់ព្រ័ត្រនោះរួមមាន ក្រុម Ov Mal True Brands ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុម Khmer Heart FC ទទួលបានចំណាត់ថ្នាក់លេខ២ ក្រុម JOTUN E.P.M ទទួលបានចំណាត់ថ្នាក់លេខ៣ និងក្រុម Suffer FT ទទួលបានចំណាត់ថ្នាក់លេខ៤៕