លោកតា​ល់ បើក​ល្បែងភ្នាល់​ទឹកភ្លៀង​អាងខ្នង​លោក​យឹម វិចិត្រ​អធិការនគរបាល​ក្រុង​បាត់ដំបង​

16-May-2016 | ដោយ មែន កំសត់

​ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​រាយ​ការ​ណ៏​មក​អង្គភាព​សារពត៌មាន​យើង​ថា ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​ត្រូវគេ​បើក​លេង​យ៉ាង​អានាធិបតេយ្យ ហើយ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បន្តថា អ្នកបើក​លេងល្បែង​ភ្នាល់​ទឹកភ្លៀង​នោះ​មានឈ្មោះ តា​ល់ ត្រូវជា​ប្អូនធម៌​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​តែម្តង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អូរ​ចារ បាន​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ក៏ដូចជា​អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​សង្កាត់​អូរ​ចារ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​

​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួកនិយម​នោះ គឺ​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ជា​មេខ្លោង​នៅ​ពីក្រោយ​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុង​សង្កាត់​អូរ​ចារ ផងដែរ​។  ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក យឹម វិចិត្រ ទេនោះ​គឺ​ឈ្មោះ តា​ល់ មិន​ហ៊ាន​បើក​ល្បែងភ្នាល់​ទឹកភ្លៀង​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ដូច​សព្វថ្ងៃ​នេះឡើយ​។ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនត្រូវ​បណ្ដោយ​ឲ្យ​លោក យឹម វិចិត្រ និង​បក្ខពួក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​កំពុង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ៕


ចំនួនអ្នកទស្សនា

    20218207

  • ថ្ងៃនេះ261
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19731
  • ខែនេះ7541
  • ឆ្នាំនេះ990761
  • សរុប20218207