ពលរដ្ឋ​ចោទ​អភិបាលខេត្ត​កណ្តាល ជាប់​ពាក់​ព័​ន្ឋ​សង្វៀន​ប្រជល់មាន់​នៅក្នុង​បន្ទាយ​វរៈ​ព្រំដែន​៦០៥

16-May-2016 | ដោយ មែន កំសត់


 ​ខេត្តកណ្តាល​៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះធំ បាន​រិះគន់​អភិបាលខេត្ត​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​វង់ល្បែង​ប្រជល់មាន់​។ ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សង្វៀន​ប្រជល់​មា ន់​ដ៏​ធំ​ស្ថិតនៅក្នុង​បន្ទាយ​វរៈ​ព្រំដែន​៦០៥ ស្រុក​កោះធំ ខេត្តកណ្តាល ដែល​បាន​បើក​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ​កើ ត​មាន​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ស្រុក​កោះធំ​នេះ​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សង្វៀន​ប្រជល់មាន់​ទាំងនោះ​លេង​នៅក្នុង​ទីតាំង​បន្ទាយ​វរ​:​ព្រំដែន ៦០៥ ដែលមាន​លោក លុយ ធៀ​ម ជា​ម្ចាស់​សង្វៀន​ស្ថិត នៅ ភូមិ​ខ្នា​តាំងយូ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល​។​សកម្មភាព​ទាំងនោះ​អាច​កើតមាន​យ៉ាង​រលូន​គឺ​ដោយសារ​អភិបាល​ខេត្តកណ្តាល​យ កមក​ធើ្វ​អាជីវកម្ម​ជា​ន៉​ឈ្លី​គោលនយោបាយ​ភូមិ​.​ឃុំ​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​បើទោះជា​យ៉ាងនេះ​ក្តី សូមបញ្ជាក់ថា បច្ចុប្បន្ន​ទូទាំង​ស្រុក​កោះធំ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ជា​ស្រុក​ដែលមាន​ទីតាំង​ល្បែងស៊ីសង​ច្រើនជាងគេ​នៅក្នុង​ខេត្តកណ្តាល ហើយ​ជារឿយៗ​គេ​តែង​ឃើញ​សមត្ថកិច្ច​ដូចជា​អភិបាល​កណ្តាល​មាន​វត្តមាន ម្តង​កាល​នៅ​កន្លែង​ទាំងនោះ តែ​បែរជា​គ្មាន​ចំណាត់ការ​ទៅវិញ​៕

ចំនួនអ្នកទស្សនា

    20218527

  • ថ្ងៃនេះ581
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20051
  • ខែនេះ7861
  • ឆ្នាំនេះ991081
  • សរុប20218527