ខេត្តបាត់ដំបង៖ទំនិញគេចពន្ធជាពិសេសពលករឆ្លងដែនដោយខុសច្បាប់ទៅ រកការងារធ្វើនៅក្នុងប្រទេសថៃតាមច្រក ស្រុកសំពៅលូន.ស្ថិតក្នុងភូមិអូល្វា.ឃុំជ្រៃសីមាខេត្តបាត់ដំបង ដែលមានកម្លាំងខណៈសេចក្ដីរាយការណ៍ថាសមត្ថកិច្ច ឈរជើងចំនួន២រួមគឺមន្ត្រីនគបាលវរៈការពារព្រំដែនគោកលេខ៨១៧ និងមន្ត្រីយោធាសឹករងស្រុកសំពៅលូន ម្នាក់ទៀតបាននិងកំពងបើកច្រុករបៀងសំរាប់ធ្វើការនាំ ចេញនិងបើកឲ្យចូលទំនិញផ្សេងៗជាពិសេសទំនិញខូចគុណភាពជាដើម។
បើគេសង្កេតច្រករបៀងមួយនេះមានស្ពា នចក្រល័តធ្វើអំពីដែកទុកសំរាប់នាំទំនិញលួចឆ្លងដែ នដូចជាឈើប្រណិតនិងកូនមាន់កូនទាក៏ដូចជានំនិញផ្សេងៗទៀត។សេចក្ដីរាយការណ៍បន្តថាតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនគឺមានតែស្ពានថ្ម១ប៉ុណ្ណោះនៃច្រកទ្វាតំបន់គីឡូ១៣ប៉ុន្តែគេបានលួចបើច្រករបៀងមួយបន្ថែមគីឡូ៩មានច្បាប់អនុញ្ញាតដែរឬយ៉ាងណានោះសារព័ត៌មានយើងរង់ចាំទទួលការបកស្រាយនៅពេលក្រោយស្ពានសុប៉ាក់និមិត្ត (ហៅថាស្ពានសាគួរ)ប្រជាពលរដ្ឋសូមអាជ្ញាធស្រុក លោក អភិបាល ពិនិត្យផង ។
ពាក់ព័ន្ធនឹងករណីខាងលើនេះភ្នាក់ងារព័ត៌មិនអាចសំការបំភ្លឺពីសមត្ថកិច្ចគ្រប់គ្រងនៅកន្លែងទីនោះបានឡើយនារសៀលថ្ងៃទី១៣ខែឧសភានេះ៕