ភ្នំពេញ៖នៅយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ០៩និង៣០ នាទី រដ្ឋបាលខណ្ឌសែនសុខដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌសែនសុខ ចុះឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធគ្រឿងញៀនសរុបចំនួន ១៩ នាក់ ស្ថិតភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕