លោក ឯក ឃុន​ដឿ​ន នាំយក​សំភារៈ​កីឡា ប្រគល់ជូន​ដល់​វិទ្យាល័យ​ជាស៊ីម​សន្ធរ​ម៉ុក​

17-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ ២០១៦ លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក បាន​យក​សំភារៈ​កីឡា​បាល់​ចំនួន​១០​ទៅ​ប្រគល់ជូន​ដល់​វិទ្យាល័យ​ជាស៊ីម​សន្ធរ​ម៉ុក ដើម្បី​ជាការ​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​។​

​នាឱកាស​នោះ លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក ក៏បាន​សំណេះសំណាល ទៅកាន់​ប្អូនៗ​ជា​ក្រុមកីឡា ប្រកបដោយ​ភាព​រីករាយ និង​បាន​ណែនាំ​អោយ​ប្អូនៗ​ខិតខំ​រៀនសូត្រ និង​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព ហើយ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​ក្លាយខ្លួនជា​មនុស្ស​ល្អ​ក្នុងសង្គម ហើយ​លោក​ក៏បានផ្ដល់ សម្ភារៈ​មួយចំនួន​ដល់​ប្អូនៗ​កីឡា​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20217567

  • ថ្ងៃនេះ6901
  • ម្សិលមិញ2931
  • សប្តាហ៍នេះ19091
  • ខែនេះ6901
  • ឆ្នាំនេះ990121
  • សរុប20217567