​លោក នុត ពុធ​ដា​រ៉ា​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅក្នុង​ស្រែ​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​ប្រទះ​ឡាង

17-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​២​មេ​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅក្នុង​ស្រែ​របស់​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​ប្រទះ​ឡាង ដែល​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​មានទឹក​បរិបូរណ៍​សម្រាប់​បង្កបង្កើនផល​ស្រូវ​។​

​នាឱកាស​នោះ​បងប្អូន​ប្រជាពលរដ្ឋ បានធ្វើការ​អបអរសាទ​រ និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាល​រាជធានី និង​រដ្ឋបាល​ខណ្ឌដង្កោ​ពិសេស លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​ដង្កោ​រួម​នឹង​ក្រុមការងារ ដែលជា​និច្ចកាល​តែង​គិតគូរ​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាពិសេស​បាន​ឧបត្ថម្ភ​ប្រេង​សម្រាប់​ការបូមទឹក​នៅពេល​ខ្វះខាត​ទឹក ព្រមទាំង​យកចិត្តទុកដាក់​គ្រប់ពេលវេលា​។​

​ជាង​នោះ​ទៅទៀត លោក​អភិបាល​ក៏បាន​ឧបត្ថម្ភ វិទ្យុទាក់ទង​ចំនួន ០៤​គ្រឿង​ដល់​ថ្នាក់ដឹកនាំ​ភូមិ ក្នុង​សង្កាត់​ប្រទះ​ឡាង ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​សន្តិសុខ និង​តម្រូវ​ការចាំបាច់​ផ្សេងៗ​ទៀតផង​ដែរ​៕

ចំនួនអ្នកទស្សនា

    20217337

  • ថ្ងៃនេះ6671
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18861
  • ខែនេះ6671
  • ឆ្នាំនេះ989891
  • សរុប20217337