ព្រៃវែង៖នៅព្រឹកថ្ងៃទី១៧ខែឧសភា ឆ្នាំ២០១៦មានរៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានបាល់ទាត់វិទ្យាល័យព្រែកសណ្ដែក ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល រតនាប្រធានក្រុមការងារចុះឃុំព្រែកចង្ក្រាន និង លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក សីធរកណ្ដាល ខេត្តព្រៃវែង ។
ក្នុងនាមរដ្ឋបាលស្រុកស៊ីធរកណ្ដាល និង ជួសមុខឱ្យលោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន សិស្សានុសិស្ស វិទ្យាល័យ.ព្រែកសណ្ដែក ឃុំព្រែកចង្ក្រាន យុវជន សិស្សានុសិស្ស វិទ្យាល័យព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ប៉ុល រតនាប្រធានក្រុមការងារចុះឃុំព្រែកចង្ក្រាន ដែលបានចំណាយទាំងថវិកា ទាំងកម្លាំងកាយចិត្ត ផ្តួចផ្តើម បង្កើតទីលានបាល់ទាត់វិទ្យាល័យព្រែកសណ្ដែក ដែលជាសមិទ្ធផលថ្មីមិនធ្លាប់មានពីមុនមក សមិទ្ធផលនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជន អាចឱ្យយុវជនមានឱកាសបញ្ចេញសមត្ថភាព ចាកឆ្ងាយពីការប្រព្រឹត្តអំពើឧបាយមុខ និងបទល្មើសនានា ឯកឧត្តមប៉ុល រតនា បានលើកទឹកចិត្ត គាំទ្រ ក្នុងការរៀបចំការប្រកួត បើកឆាកដំបូង រវាងក្រុមយុវជន សិស្សវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក និង ក្រុមយុវជន សិស្សវិទ្យាល័យ ព្រៃដើមថ្នឹង។
ជាលទ្ធផល វិទ្យាល័យ ព្រែកសណ្ដែក ២ ទល់ វិទ្យាល័យព្រៃដើមថ្នឹង ១ ឈ្នះ ទទួលបាន ៥០០,០០០រៀលចាញ់ ទទួលបាន ៣០០,០០០រៀល
អាប៊ីត ៤០,០០០រៀលគ្រូបង្ហាត់ទាំងពីរសាលា ៨០០,០០០រៀល និង៨០០,០០០រៀលអ្នកអត្ថាធិប្បាយ ៤០០,០០០រៀលថវិកាសម្រាប់ការហ្វឹកហាត់ ៣០០,០០០រៀលជូនសាលាវិទ្យាល័យព្រែកសណ្ដែក ៥០០,០០០រៀលឯកសណ្ឋានកីឡា វិទ្យាល័យព្រែកសណ្ដែក ៣០ កំផ្លេរបន្ថែមទៀតឯកសណ្ឋានកីឡា វិទ្យាល័យព្រៃដើមថ្នឹង ៧០%នៃការចំណាយទាំងអស់ឈូស ឆាយទីលា ន១,៥០០,០០០រៀល និង ១៩០ ដុល្លារផងដែរ៕