លោក ពេជ្រ កែវ​មុនី នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​

18-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៦ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​ជា ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និង លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ បាន​ដឹកនាំ​សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ចំនួន ២០​គ្រួសារ ដែល​រស់នៅក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។

​នា​ឱក​ស​នោះ លោក​ពេជ្រ កែវ​មុនី ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​សម្តែង​នូវ​ការអាណិតអាសូរ​ជា​ពន់ពេក និង​សូមអោយ​ក្មួយ​ស្រី​សូមកុំ​អស់សង្ឃឹម ជា​ពិ​សេ​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​ប្រធាន​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់ និន្នាការ ពូជសាសន៍ ពណ៌​សម្បុរ សាសនា​អ្វី​ឡើយ ។

​ក្រោយមក​ក្រុមការងារ​ក៏បានផ្ដល់​អំណោយ​មនុ​ស្សធ​ម៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ដល់​គ្រួ សារ​រួមមាន  អង្ករ​មួយ​បាវ ទម្ងន់​៣០​គីឡូក្រាម ឃី​ត ១​ឈុត ( មុង ភួយ ក្រមា ) , ត្រីខ​១​យួរ ស្មើ នឹង​១០​កំប៉ុង ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ​, រួមទាំង​ថវិការ ចំនួន ៣​ម៉ឺន​រៀល​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20217457

  • ថ្ងៃនេះ6791
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18981
  • ខែនេះ6791
  • ឆ្នាំនេះ990011
  • សរុប20217457