ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៦ លោកសេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យបានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយព្រះគ្រូចៅអធិការវត្តនន្ទមុនី សុខ ប៊ុនធឿន ដោយញោមលោកនាមសុខ ឃន់ បានទទួលអនិច្ចកម្មនៅវេលម៉ោង២និង២នាទី យប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១៦ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងព្រះជន្ន៧០ឆ្នាំ ដោយរោគាពាធ ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ១៥កើត ខែពិសាខ ព.ស.២៥៦០ត្រូវនឹងថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៦វេលាម៉ោង៥ល្ងាច នៅវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកសេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យក៏បានចូលរួមនូវថវិកា និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនដល់គ្រួសារនៃសពផងដែរ៕