ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានចុះពិនិត្យស្ថានភាពផ្លូវលេខ ១៩៧៤ ,១៩៨០ និងផ្លូវលេខ ១៩៨២ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកប្រធានការិយាល័យរៀបចំដែនដី លោកអនុប្រធានការិយាល័យអន្តរវិស័យ លោកចៅសង្កាត់ភ្នំពេញថ្មី និងមន្ត្រីពាក់ព័ន្ធផងដែរ ៕