ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៦ គណៈកម្មការផ្សារអូរឬស្សី និង ជាក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលរួម ពិធីសំណេះសំណាល សួរសុខទុក្ខ ព្រមទាំង បានប្រគល់សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរឬស្សីទី២ ក្រោមអធិបតីភាពលោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឬស្សីទី២។
នៅក្នុងឱកាសនោះលោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឬស្សីទី២បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពន្យល់ពីសារៈសំខាន់នៃសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ព្រមទាំងឯកសារមួយចំនួនដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើងត្រូវមាន និង ត្រូវបានផ្តល់សេវាតម្រូវការជូន និង បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់អូរឬស្សីទី២ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ រឺ មានហើយខុសអក្ខរាវិរទ្ធ ថ្ងៃខែឆ្នាំជាដើម និង ធ្វើយូរហើយមិនទាន់បានឆាប់រួសរាន់មកទំនាក់ទំនងជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឬស្សីទី២ ជាបន្ទាន់ ដោយរាល់ការបង់សេវាការធ្វើអត្តសញ្ញាណប័ណ្ណខាងលើគឺក្រុមការងារនឹងជួយបង់ជូនទាំងអស់តាមច្បាប់កំណត់ ដើម្បីជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើង៕