ស្ត្រី​សម្រាលកូន គ្រួសារ​ទទួលមរណភាព ១១ គ្រួសារ នៅ​ឃុំ​រំលេច ទទួលបាន​ថវិកា​ពី​លោក ម៉ន​នី បណ្ឌិត​

19-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ ​ក្រោយពី​ពេល​សម្រាក​ពី​ការងារ​នៅ​ថ្ងៃទី​១៨​ខែឧសភា ឆ្នាំ​២០១៦  លោក ម៉ន​នី បណ្ឌិត អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​រំលេច បាន​ដឹកនាំ​ក្រុមការងារ យុវជន​គណបក្ស​ស្រុក គណបក្ស​ឃុំ​រំលេច រួមជាមួយ​ក្រុមប្រឹក្សាឃុំ និង លោក​មេភូមិ បាន​ចុះ​ផ្តល់​ថវិកា​មូលនិធិ​មនុស្ស​ធ​ម៍ ស ខេង ជូន​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ដែល​បានទទួល​មរណភាព និង ស្ត្រី​សម្រាលកូន ចំនួន ១១ គ្រួសារ នៅ​ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ម៉ន​នី បណ្ឌិត បានលើកឡើង​អំពី​ការយកចិត្តទុកដាក់​ពី​សំណាក់ សម្តេច​ក្រឡាហោម​សខេង ប្រធាន​ក្រុមការងារ ខេត្ត និង​ជា​ប្រធាន​មូលនិធិ​សខេង  ដែល​លោក​តែងតែ​យក​ចិត​ទុកដាក់​ដោះស្រាយ បញ្ហា​រាល់​ទុក្ខលំបាក​ផ្សេងៗ ដែល​កើតមានឡើង​ទៅលើ​ប្រជាពលរដ្ឋ​ទីទ័លក្រ ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស ពីព្រោះ​ជាទូទៅ​គេ សង្កេតឃើញថា ទីណា​មាន​ប្រជាពលរដ្ឋ​ជួប​ទុក្ខលំបាក ទីនោះ​ជានិច្ច​ជា​កាល​តែងតែ មាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ ខេត្ត​ស្រុក របស់​បក្ស​ប្រជាជន​ជា និច្ច ជាពិសេស​នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​គ្រោះអាសន្ន​ផ្សេងៗ ដែល​កើតមានឡើង​ជាយថាហេតុ​។​

លោក​អភិបាល បាន​បន្តថា បើទោះបីជា​យើង​មាន​ជីវភាព​ខ្វះខាត​ក៏ពិតមែន ក៏ប៉ុន្តែ​យើង​គ្រាន់តែ​មានការ​ខ្វះខាត​ក្នុងស្ថានភាព​ដែល ប្រទេស​យើង មាន​សុខសន្តិភាព និង​គ្មាន​សង្គ្រាម​ដូចនេះ​យើង​ត្រូវខិតខំ​តស៊ូ​រស់​បន្តទៀត ប្រកបដោយ​ក្ដីសង្ឃឹម​ជានិច្ច ពីព្រោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សន្យា​ហើយ​ថា​មិន​ឲ្យ​ប្រជាពលរដ្ឋ​របស់លោក​ណា​ម្នាក់ អត់បាយ​ស្លាប់​ឡើយ ហើយ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ធ្វើយ៉ាងណា​យកចិត្តទុកដាក់​មើលថែទាំ​សុខ ទុក្ខ​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​

​បន្ទាប់មក​លោកអភិបាលស្រុក និងជាអនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​រំលេច​ក៏បានផ្ដល់​ថវិកា​មូលនិធិ​មនុស្ស​ធ​ម៍ ស ខេង ជូន​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ដែល​បានទទួល​មរណភាព និង ស្ត្រី​សម្រាលកូន ចំនួន ១១ គ្រួសារ នៅ​ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​ដោយ​ក្នុង​១​គ្រួសារ​ថវិកា​២០០០០០​រៀល​ផងដែរ​៕


ចំនួនអ្នកទស្សនា

    20217627

  • ថ្ងៃនេះ6961
  • ម្សិលមិញ2931
  • សប្តាហ៍នេះ19151
  • ខែនេះ6961
  • ឆ្នាំនេះ990181
  • សរុប20217627