​លោកស្រី កែវ សាកល រៀបចំ​កិច្ចប្រជុំ​គណកម្មាធិកា​កិច្ចការនារី និង​កុមារ​ប្រចាំខែ ឧសភា​

19-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ វេលា​ម៉ោង ៨​និង​៣០ នាទី នៅ​សាលាសង្កាត់​វាលវង់ បានរៀបចំ​កិច្ចប្រជុំ​គណកម្មាធិកា​កិច្ចការនារី និង​កុមារ ហៅ​កាត់​( គក​នក ) ប្រចាំខែ ឧសភា ដោយមាន​ការដឹកនាំ​ប្រជុំ​ជា​អធិបតីភាព លោកស្រី កែវ សាកល ចៅសង្កាត់​វាលវង់​។

​កិច្ចប្រជុំ​នេះដែរ​ក៏មាន​លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ ទទួលបន្ទុក​កិច្ចការនារី​និង​កុមារ​ខណ្ឌ​៧​មករា​.​ចៅសង្កាត់រង​ទី​២ មេភូមិ ប្រធាន​មណ្ឌល​សុខភាព នាយប៉ុស្តិ៍ នាយក​នាយករង​សាលាបឋមសិក្សា អនុវិទ្យាល័យ  សមាជិក​ចូលរួម​សរុប​២៦​នាក់​ស្រី​១៦​នាក់​។​

 អង្គប្រជុំ ដំណើរការ​តាមរបៀប​វារ​៖១-​ពិនិត្យ​របាយការណ៍​កន្លងមក​/២-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​ផ្នែក​សេវា​សុខភាព​/៣-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​ផ្នែក​អប់រំ​/៤-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​ការចុះ​សំបុត្រកំណើត​/៥-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​បញ្ហា​ចម្បងៗ​ពាក់ព័ន្ធ​នារី និង​កុមារ​/៦-​របាយ​ការ​ណ៏ និង​ពិភាក្សា​អំពី​បញ្ហា​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​-​ករណី​ចោរកម្ម គ្រោះថ្នាក់​ចរាចរណ៍ សកម្មភាព​ក្រុង​ក្មេង​ទំនើង​ល្បែងស៊ីសង អំពើ​ហឹ​ង្សា ការ​ឆបោក ។​

 អង្គ​ប្រជុំបាន​ដំណើរការ​ប្រកបដោយ​ភាពរលូន​តាមរបៀប​វារៈ​ដែល​បាន​គ្រោងទុក មានមតិ​ណេះ​សំ​ណា​ល​ទៅកាន់​កិច្ចប្រជុំ​នាឱកាស​នោះ លោកស្រី កែវ សាកល ចៅសង្កាត់​វាលវង់​និង​ជា​ប្រធាន​អង្គប្រជុំ បាន​ជម្រុញ​ដល់​មា​ជិ​ក​សមាជិកា​នៃ​គក​សក​ខណ្ឌ​និង​គក​នក សង្កាត់​ត្រូវ​សហការ​ជាមួយ​ណ្ដា​អង្គភាព​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត ការយកចិត្ត​លើ​ការផ្ដល់​ព័ត៌មាន​លើ​ការងារ​យេនឌ័រ​ចុ​ល​រួម​ប្រជុំ ផ្សព្វផ្សាយ លើ​សុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យ​ផ្ទៃពោះ​សុខភាព​មាតា​ទារក​ការជួញដូរ​ស្ត្រី​កុមារ​ការចុះ អត្រានុកូលដ្ឋាន​កំណើត​និង​វិស័យ អប់រំ ក្នុងសង្គម ។​
​បន្ទាប់មក លោក  ប្រធាន​គណៈកម្មាធិការ​សង្កាត់ បានស្នើ​ដល់ ក កនក​សង្កាត់​ត្រូវ​រៀបចំ​ផែនការ​ប្រជុំ​ឲ្យ​បាន​ទៀងទាត់ និង​ប្រើ​ប្រា​សើ​ថវិកា​តាម​ប្រកាស​ក្រសួង កិច្ចការនារី​ក្រសួង​ហិរញ្ញវត្ថុ​ថ្នាក់ជាតិ​គជ​អប​តាម​គណនេយ្យភាព​របស់ រតនាគារ និង​មានការ​ឯកភាព​ពី​ក្រុមប្រឹក្សា​ស​ង្គា​ត់​៕

ចំនួនអ្នកទស្សនា

    20217367

  • ថ្ងៃនេះ6701
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18891
  • ខែនេះ6701
  • ឆ្នាំនេះ989921
  • សរុប20217367