ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ និង ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានដឹកនាំកិច្ចប្រជុំពង្រឹងយន្តការត្រួតពិនិត្យការងារទប់ស្កាត់ បង្ការ បង្ក្រាប បញ្ហាគ្រឿងញៀនក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំក៏មានវត្តមានចូលរួមពីមន្ត្រីសាលារាជធានីភ្នំពេញ កងកម្លាំងទាំង៣ អភិបាលខណ្ឌ សង្កាត់ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ មានមតិសំណេះសំណាលក្នុងកិច្ចប្រជុំនាឱកាសនោះនេះឯកឧត្តម ឃួង ស្រេង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំទប់ស្កាត់ បង្ការ បង្ក្រាបបទលើសគ្រឿងញៀននេះ ដោយការទទួលខុសត្រូវខ្ពស់ ព្រោះគ្រឿងញៀន បានបង្កជាបញ្ហាអសន្តិសុខ និងបទល្មើសជាច្រើនរូបភាព៕