ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៦ លោក ឯក ឃុនឌឿន អភិបាលខណ្ឌ និងក្រុមការងារមកពីរដ្ឋ ម៉ាសាឈូសេត នៃសហរដ្ឋអាមេរិច ព្រមទាំងជនបង្គោលកិច្ចការនារីសង្កាត់ បានចុះមកសួរសុខទុក្ខ លោក ទូច ចាន់ថន ចៅសង្កាត់ផ្សាដេប៉ូទី២ដែលមានជំងឺ សំរាកព្យាបាលនៅផ្ទះ។
នាឱកាស នោះលោក ឯក ឃុនឌឿន អភិបាលខណ្ឌ និងក្រុមការងារមកពីរដ្ឋ ម៉ាសាឈូសេត នៃសហរដ្ឋអាមេរិចក៏បានសម្ដែងនូវការអាណិតអាសូរដល់លោកចៅសង្កាត់ និងបានបួងសួងសូមឲ្យលោកមាន កាយពលំមាំមួន សះស្បើយពីរោគាទាំងពួង ហើយលោកអភិបាលខណ្ឌក៏បានថ្លែងនូវការកោតសរសើរចំពោះនូវសកម្មភាពដឹកនាំការងាររបស់លោក ចៅសង្កាត់ក្នុងការដឹកនាំសង្គមជាតិប្រកបដោយភាពទទយលខុសត្រូវ សក្ដិសមជាមន្ត្រីល្អ បម្រើប្រជាពលរដ្ឋ បក្ស ឆន្ទៈមុះមុត ជាងនោះទៅទៀតក្រោយពីការសំណេះសំនាលចប់ក្រុមការងារក៏បានប្រគល់សំភារៈថវិកាមួយចំនួនសម្រប់ក្រុមគ្រួសារយកទោប្រើប្រាស់ព្យាបាលជម្ងឺផងដែរ៕