សង្កាត់​ស្ទឹងមានជ័យ ធ្វើការ​ផាកពិន័យ​លើ​ការបោះ​សំរាម​ចោល​តាម​ដងផ្លូវ​

20-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៦​កម្លាំង​អាជ្ញាធ​សង្កាត់​ស្ទឹងមានជ័យ ធ្វើការ​ផាកពិន័យ​និង​ធ្វើការ​អប់រំ​ហើយ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​.​អ្នក​ដែល​បោះ​សំរាម​ចោល​នៅលើ​ផ្លូវ​មុនី​រ៉េត​(២១៧) ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ក្នុងនាម​អាជ្ញាធ​សង្កាត់​ស្ទឹងមានជ័យ​សុំអោយ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គា្ន ដើម្បី ភូមិ សង្កាត់ គ្មាន​សំរាម​នៅតាម​ផ្លូវ​ទី​ស​ធា​រណៈ​។​
★​បំរាម​កា​ទុកដាក់​សំរាម​-----
១ /​របៀប​ទុកដាក់ សំអាត និង​ចាក់សំរាម​
-​ត្រូវ​ទុកដាក់​សំរាម​នៅក្នុង​ធុង កញ្ឆេ ឬ ក្នុង​ថង់​ប្លា​ស្ទិ​ក​។​
-​ត្រូវ​ចង​មាត់​ថង់​សំរាម​ឲ្យ​ជិត និង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​
-​ត្រូវ​សំអាត​មុខផ្ទះ មុខ​ទីតាំង កន្លែង​ទុកដាក់​សំរាម​និង​មាត់​លូ​ខាងមុខផ្ទះ​ជាប្រចាំ​
២ /​កន្លែង​ចាក់សំរាម​
-​បើ​ផ្ទះ​នៅតាម​ផ្លូវធំ សំរាម​ដែល​វេច​ខ្ចប់​ហើយ​
​ត្រូវដាក់​នៅមុខ​ផ្ទះ​រៀងខ្លួន​។​
-​បើ​ផ្ទះ​នៅតាម​ច្រក​ផ្លូវ​តូច ឬ​ឌឿងហែម រថយន្ត​ចូល​មិន​ដល់​ត្រូវដាក់​សំរាម​នៅមុខ​ផ្ទះ​ឬ​មុខ​ជណ្តើរ​ដើម្បី​ឲ្យ​រទេះអូស​សំរាម​ចូល​ទៅយក​
៣ /​ពេលវេលា​ចាក់សំរាម​
-​សំរាម​អាច​បញ្ចេញ​និង​ចាក់​បាន​នៅ​ថ្ងៃ​ដែល​
​បាន​កំណត់ពេល​រថយន្ត​មក​ដឹក​ប៉ុណ្ណោះ​
-​សំរាម​អាច​បញ្ចេញ​ឬ​ចាក់​បានតែ​ក្នុង​រយៈ​
​ពេល​ខ្លី​គឺ​១​ម៉ោង​មុន​ឡាន​សំរាម​មក​ប្រមូល​
៤ /​ការហាម​ប្រាម​
-​មិនត្រូវ​ចាក់សំរាម​ចោល​ផ្ទាល់​ទៅលើ​ដី​
-​មិនត្រូវ​បោះ​សំរាម​ចោល​តាម​ដងផ្លូវ ទីសាធារណៈ និង​ក្រុង​ទីផ្សារ​ឡើយ​
-​មិនត្រូវ​ទុក​សំរាម​ចោល​ឲ្យ​រាយប៉ាយ ហូរ​ទឹកស្អុយ​កង្វក់​នៅមុខ​ផ្ទះ​ឬ​ជុំវិញ​លំនៅដ្ឋាន​ឡើយ​។​
-​មិន​ត្រូវយក​សំរាម​ទៅ​ចា​ក់នៅ​តំបន់​អ្នក​ដ៏​ទៃ​
-​មិនត្រូវ​ចាក់សំរាម​ខុស​ថ្ងៃ​និង​ពេលវេលា​
​កំណត់​។​
-​ប្រសិនបើ​លោកអ្នក​ខកខាន​មិនបាន​ចាក់សំរាម​តាម​ពេល​ម៉ោង​ដែល​បានកំណត់ សូម​រងចាំ​ចាក់សំរាម​នៅ​វេន​លើក​ក្រោយ​ទៀត​៕

ចំនួនអ្នកទស្សនា

    20218137

  • ថ្ងៃនេះ191
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19661
  • ខែនេះ7471
  • ឆ្នាំនេះ990691
  • សរុប20218137