ភ្នំពេញ៖នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ សាលាសង្កាត់ផ្សារដើមគរ បានសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ មេភូមិ និងយុវជន ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលគ្រប់អាយុ ១៥ ឡើង មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអ្នកដែលបាត់ ផុតសុពលភាព សេរីចាស់ មកធ្វើថ្មីនៅទីស្នាក់ការនគបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ អោយបានគ្រប់ៗគ្នា៕