ពិធី​ប្រកាស​តែងតាំង នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ​មានជ័យ​

20-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០១៦ លោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ និង លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង នាយក​-​នាយករង​រដ្ឋបាល ប្រធានការិយាល័យ​អន្តរ​វិស័យ និង អនុប្រធាន​ការិយាល័យ​ផែនការ នៃ​រដ្ឋបាល​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក លោកស្រី​ជាម​ន្ត្រី សាលាខណ្ឌ កងកម្លាំង​ទាំង​៣​ប្រភេទ​ការិយាល័យ​ជំនាញ​សាលាខណ្ឌ ចៅសង្កាត់ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ជាច្រើន​នាក់​ផងដែរ​.។

​យោងតាម​ប្រកាស​របស់​ក្រស​អ​មហាផ្ទៃ​ត្រូវបានតែងតាំង​មន្ត្រីរដ្ឋបាល​៖១. លោក ហ៊ួ​យ វីរៈ នាយករង ទៅជា នាយក​រដ្ឋបាល​ខណ្ឌមានជ័យ​/២. លោក សាម មុយ​ខៀង ប្រធានការិយាល័យ​អន្តរ​វិស័យ ទៅជា នាយករង​រដ្ឋបាល​/៣. លោក សន ណា​រ៉ាត់ អនុប្រធាន​ការិយាល័យ​អន្តរ​វិស័យ ទៅជា ប្រធានការិយាល័យ​អន្តរ​វិស័យ​/៤. លោក ជា ណារិន មន្ត្រី​អ្នក​ចាត់តាំង​បុគ្គលិក​ខណ្ឌមានជ័យ ទៅជា អនុប្រធាន​ការិយាល័យ​ផែនការ និង​អភិវឌ្ឍន៍ ខណ្ឌមានជ័យ ។​

​មានមតិ​ផ្ដាំផ្ញើ នាឱកាស​លោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ និង លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ លោក​ក៏បាន​ស្នើ​ដល់​មន្ត្រី​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​សហការ​យកចិត្តទុកដាក់​ធ្វើ​ការងារ​ជាមួយ​រដ្ឋបាល​ខណ្ឌ គណៈ​អភិបាលខណ្ឌ សង្កាត់ ប្រកបដោយ​ភាព​យកចិត្ត ទុកដាក់ ក្នុងនាម​ជាម​ន្ត្រី​ត្រូវ​ចេះ​មាន​សាមគ្គី​ផ្ទៃក្នុង ទំនាក់ទំនង​ការងារ ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ ចូលរួម កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​តាម​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​៕

ចំនួនអ្នកទស្សនា

    20217547

  • ថ្ងៃនេះ6881
  • ម្សិលមិញ2931
  • សប្តាហ៍នេះ19071
  • ខែនេះ6881
  • ឆ្នាំនេះ990101
  • សរុប20217547