ពិធី​ក្រុង​ពាលី សម្ពោធ​ស្នាក់ការ​គណបក្ស​ប្រជាជន សង្កាត់​ព្រែក​ថ្មី

21-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ច្បារអំពៅ លោក អ៊ាង ស៊ី​ផាន នា​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ បានរៀបចំ​ពិធី​ក្រុង​ពាលី សម្ពោធ​ស្នាក់ការ​គណបក្ស​សង្កាត់​ព្រែក​ថ្មី ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ នៅក្នុង​ពិធី​ព្រះពុទ្ធសាសនា​ខាងលើនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សមាជិក សមាជិកា ជាច្រើនរូប​ផ្សេងទៀត​។

​នៅក្នុង​ពិធី​ក្រុង​ពាលី​ខាងលើនេះ លោក អ៊ាង ស៊ី​ផាន បានលើកឡើង​ពី​សមិទ្ធផល​ជាច្រើន ក្នុង​មូលដ្ឋាន​ទុក​ជូន​ដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ ដើម្បី​ប្រើប្រាស់​ជា​ផលប្រយោជន៍​រួម​។ ចំពោះ​ការលេចចេញ​នូវ​សមិទ្ធផល​ថ្មីៗ ផ្សេងទៀត អភិបាលខណ្ឌ​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន បាន​យក​ចិ​ត្ដ​ទុកដាក់ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។ ជាក់ស្ដែង សមិទ្ធផល​ថ្មីៗ​ត្រូវបាន​កសាងឡើង ដោយ​រាជរដ្ឋាភិបាល​មាន​គ្រប់​ទីកន្លែង​។​

លោក លីវ វណ្ណ​ថេ​ង ប្រធាន​គណៈកម្មាធិការ​សង្កាត់​ព្រែក​ថ្មី បាន​ឲ្យ​ដឹងថា ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រែក​ថ្មី ដែល​ក្រុង​ពាលី​នាពេលនេះ ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ដោយ​សង់​លើ​ផ្ទៃដី ប្រវែង​៥៥​ម៉ែត្រ ទទឹង​១៤​ម៉ែត្រ​៕

ចំនួនអ្នកទស្សនា

    20216647

  • ថ្ងៃនេះ5981
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18171
  • ខែនេះ5981
  • ឆ្នាំនេះ989201
  • សរុប20216647