គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​និង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បញ្ញាវន្ត​អ្នកស្នេហាជាតិ​នៅ​សង្កាត់​ជើងឯក​

21-May-2016 | ដោយ មែន កំសត់


 ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែឧសភា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ និង​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ តាជី យាយជី ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ប្រមាណ ៥.០០០​នាក់​បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ២០៥​អង្គ ដើម្បី​រំឭក​នូវ​គុណូបការៈ និង​ឧទ្ទិស​មហា​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​បញ្ញាវន្ត​អ្នកស្នេហាជាតិ ព្រះសង្ឃ យុទ្ធជន​យុទ្ធ​នារី ប្រជាជន​ស្លូតត្រង់​ដែល​បាន​ស្លាប់​ក្នុងសម័យ​បន​ប្រល័យពូជសាសន៍​ប៉ុលពត​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ៕

ចំនួនអ្នកទស្សនា

    20217027

  • ថ្ងៃនេះ6361
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18551
  • ខែនេះ6361
  • ឆ្នាំនេះ989581
  • សរុប20217027