ភ្នំពេញ៖កម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បានធ្វើការផាកពិន័យ និងអបរំប្រជាពលរដ្ឋទូទៅឲ្យពួកគាត់ចូលរួមបោះសំរាមចោល នៅលើផ្លូវមុនីរ៉េត(២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្នុងនាមអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ សុំឲ្យប្រជាពលរដ្ឋទាំងអស់គា្នចូលរួម ដើម្បីមូលដ្ឋានភូមិសង្កាត់គ្មានសំរាមនៅតាមផ្លូវទីសធារណៈ។
អាជ្ញាធរបានធ្វើការណែនាំដូចខាងក្រោម៖
ទី១/ពីរបៀបទុកដាក់សំរាមសំអាត និងចាក់សំរាម-ត្រូវទុកដាក់សំរាមនៅក្នុងធុង កញ្ឆេ ឬ ក្នុងថង់ប្លាស្ទិក។
-ត្រូវចងមាត់ថង់សំរាមឲ្យជិត និងទុកដាក់ឲ្យបានត្រឹមត្រូវ
-ត្រូវសំអាតមុខផ្ទះ មុខទីតាំង កន្លែងទុកដាក់សំរាមនិងមាត់លូខាងមុខផ្ទះជាប្រចាំ
២/កន្លែងចាក់សំរាម
-បើផ្ទះនៅតាមផ្លូវធំសំរាមដែលវេចខ្ចប់ហើយត្រូវដាក់នៅមុខផ្ទះរៀងខ្លួន។
- បើផ្ទះនៅតាមច្រកផ្លូវតូចឬឌឿងហែមរថយន្តចូលមិនដល់ត្រូវដាក់ សំរាមនៅមុខផ្ទះឬមុខជណ្តើរដើម្បីឲ្យរទេះអូសសំរាមចូលទៅយក។
៣/ពេលវេលាចាក់សំរាម
-សំរាមអាចបញ្ចេញនិងចាក់បាននៅថ្ងៃដែលបានកំណត់ពេលរថយន្តមកដឹកប៉ុណ្ណោះ
-សំរាមអាចបញ្ចេញឬចាក់បានតែក្នុងរយៈពេលខ្លីគឺ១ម៉ោងមុនឡានសំរាមមកប្រមូល
៤/ការហាមប្រាម
-មិនត្រូវចាក់សំរាមចោលផ្ទាល់ទៅលើដី
-មិនត្រូវបោះសំរាមចោលតាមដងផ្លូវ ទីសាធារណៈ និងក្រុងទីផ្សារឡើយ
-មិនត្រូវទុកសំរាមចោលឲ្យរាយប៉ាយហូរទឹកស្អុយកង្វក់នៅមុខផ្ទះ ឬជុំវិញលំនៅដ្ឋានឡើយ។
-មិនត្រូវយកសំរាមទៅចាក់នៅតំបន់អ្នកដ៏ទៃ-មិនត្រូវចាក់សំរាមខុសថ្ងៃនិងពេលវេលាកំណត់។
-ប្រសិនបើលោកអ្នកខកខានមិនបានចាក់សំរាមតាមពេលម៉ោងដែលបានកំណត់សូមរងចាំចាក់សំរាមនៅវេនលើកក្រោយទៀត៕