កំពង់ចាម ៖នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ លោក ឈាវ ស៊ីណូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ល្វេ ស្រុកកោះសូទិន បានសហការណ៍ជាមួយមន្ត្រី នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ និងយុវជន ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលគ្រប់អាយុ ១៥ ឡើង(ឆ្នាំកំណើត២០០១) មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអ្នកដែលបាត់ ផុតសុពលភាព អ្នកពុំទាន់ធ្វើ ត្រូវ មកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី នៅទីស្នាក់ការនគបាលប៉ុស្តិ៍រដ្ឋបាលល្វេ រៀងរាល់ថ្ងៃ អោយបានគ្រប់ៗគ្នា ដោយជូនភ្ជាប់មកនូវ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងៗដែលបញ្ជាក់អំពីអត្តសញ្ញាញសំគាល់ខ្លួន៕
ប្រភព៖FB SINO CHHEAV