ភ្នំពេញ ៖ពាក់ព័ន្ឋនឹងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋ FM105 សុំធ្វើបាតុកម្មនសថ្ងៃទី៩ កក្កដា ២០១៦ខាងមុខនោះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដាបានឲ្យដឹងថា ៖សាលារាជធានីភ្នំពេញ មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ប៉ុន្តែគ្រោងនឹងធ្វើការកោះប្រជុំមួយជាមួយលោក ម៉ម សូណង់ដូ និងតំណាងអាជ្ញាធរដែនដីពាក់ព័ន្ឋនៅពេលឆាប់ៗនេះ ។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូគ្រោងនឹងធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងមន្ត្រី អង្គការ សិទ្ឋិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបាននិងកំពុងជាប់ពន្ឋនាគារ ពាក់ព័ន្ឋនឹងសំណុំរឿងស្នេហាផ្លូវរវាង លោក កឹម សុខា ប្រធានស្តីទីគណ បក្សសង្គ្រោះជាតិនិងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។
លោក ម៉ម សូណង់ដូ បានស្នើសុំទៅលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិតចុះថ្ងៃទី១៨ឧសភា២០១៦ បញ្ជាក់ថាលោកនឹងដឹកនាំធ្វើបាតុកម្មអហិង្សាពីម៉ោង៧ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់នៅ ថ្ងៃទី០៩ កក្កដា ២០១៦ដោយប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យតិចជាង២០០នាក់ដើម្បីសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹងនិងការចោទប្រកាន់ទៅលើមន្ត្រីអង្គការសង្គមស៊ីវិលចំនួន០៤រូប គឺលោកស្រី លឹម មុន្នី ,លោក ណៃ វ៉ាន់ដា ,លោក យី សុខ សាន្ត,លោក នី សុខា និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា។សូមបញ្ជាក់ថា; លោកស្រី លឹម មុន្នី ,លោក ណៃ វ៉ាន់ដា ,លោក យី សុខ សាន្ត,លោក នី សុខាត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទបទល្មើសព្រហ្មទណ្ឌគឺបទសូកប៉ាន់សាក្សី ចំណែកឯនី ចរិយាអគ្គលេខាធិការ រងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ហើយជនជាប់ចោទទាំងនោះកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររងចាំចៅក្រមស៊ើបសួរបន្តនីតិវិធីស៊ើបអង្កេតចប់ឬស៊ើបអង្កេតមូលបញ្ជូនសំណុំរឿងទៅតំណាងអយ្យ ការ ពិនិត្យដើម្បីកំណត់ពេលបើក សវនាការជំនុំជម្រះទោសតាមនីតិវិធីច្បាប់លើជនជាប់ចោទទាំងនោះនិង គូកន៕