លោក ផេ​ន ​សុផល ​ចូលរួម​ជា​អធិបតីភាព​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​និង​កសាង​បន្ត​ផ្លូវ​បេតុង​១​ខ្សែ​នៅ​ឃុំ​ពាមប្រធ្នោះ​

22-May-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ ​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែ ឧសភា​ ឆ្នាំ​២០១៦ លោក ផេ​ន​ សុផល អភិបាលស្រុក​កោះសូទិន បាន​អញ្ជើញចូលរួម​ជា​អធិបតីភាព​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​និង​កសាង​បន្ត​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​៥០០​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ​ពាម​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​ពិធី​នេះ​មាន​វត្តមាន​ចូលរួម ពី​មន្ត្រី​សាលាស្រុក ក្រុមប្រឹក្សាឃុំ  ក្រុមប្រឹក្សា​ស្រុក មេភូមិ   កម្លាំង​មន្ត្រីរាជការ​សាលាស្រុក​កោះសូទិន រួមជាមួយ​សប្បុរសជន​នានា​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាច្រើន​នាក់​ផងដែរ​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត ​និង ​លោក ​មេឃុំ​ពាមប្រធ្នោះ​ នៅក្នុង​ឱកាស​នោះដែរ ក៏បាន​ជម្រាបជូន​អំពី​ប្រវត្តិ​នៃ​ការកសាង​សមិទ្ធិ​នានា​ក្នុង​វត្ត គ្រប់​ដំណាក់កាល​នៃ​ការកសាង​ទី​អារាម​និង​ផ្លូវ​បេតុង​នេះ គឺ​ប្រជាពលរដ្ឋ​រួម​នឹង​ព្រះសង្ឃ​ក៏ដូចជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការកសាង​សមិទ្ធផល​នានា រួមជាមួយ​សប្បុរសជន​នានា​ទៅតាម​លទ្ធភាព និង​ធនធាន​ដែលមាន តែ​ត្រូវ​បំផ្លាញ​ទាំងស្រុង​នៅក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ។

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​នាឱកាស​នោះ​លោក ផេ​ន​ សុផល អភិបាលស្រុក​កោះសូទិន បានលើកឡើង​ដោយ​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​៥០០​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​នេះ​ដឹកនាំ​កសាង​ដោយ​ព្រះចៅអធិការ​វត្ត​ពាម​រួមជាមួយ​សប្បុរសជន​នានា​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ហើយ​លោក​អភិបាល ក៏​ បានធ្វើការ​ក្រើនរំលឹក​ម្តង​ហើយ​ម្តងទៀត ទៅដល់​អាជ្ញាធរ​ដែនដី និង កងកម្លាំង​ទាំងបី ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ទៅលើ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ បម្រើសេវា​សាធារណៈ និង ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​ហើយ​ចូលរួម​កិច្ចអភិវឌ្ឍន៍ មូលដ្ឋាន​និង​ដោះស្រាយ តម្រូវការ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ បម្រើសេវា​សាធារណៈ​តាម​កម្រៃ​រដ្ឋបាល​របស់​ថ្នាក់ក្រោម​ជាតិ តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ដែលមាន ​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​៕

ចំនួនអ្នកទស្សនា

    20217017

  • ថ្ងៃនេះ6351
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18541
  • ខែនេះ6351
  • ឆ្នាំនេះ989571
  • សរុប20217017