ពិធីបុណ្យ​សាង​ព្រះពុទ្ធ​បដិមា​ព្រះ​ជិ​វរ​ធំ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១០៨​អង្គ នៅ​មណ្ឌល​សុខភាព​ព្រះសង្ឃ​

23-May-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖​នៅ​ព្រឹក ទី​២២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៧ និង​៥០​នាទី ឯកឧត្តម ប៉ា ​សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នាក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សាង​ព្រះ​ពុ​ទ្ឋ​បដិមា​ព្រះជីវរ​ធំ និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១០៨​អង្គ នៅ​មណ្ឌល​សុខភាព​ព្រះសង្ឃ ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ នេះ​មានការ​ចូលរួម​ពី ម​ន្រី្ត​រាជការ​សាលា​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​ខណ្ឌ អភិបាលខណ្ឌ​ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា​សង្កាត់ ពុទ្ធ​បរិ​ស័​ទ្ធ និង​ប្រជាពលរដ្ឋ​ប្រមាណ ១០០០​នាក់​ផងដែរ​។


​នាឱកាស​នោះ​ឯកឧត្តម ប៉ា​ សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានមតិ​ថា​៖​ពិធីបុណ្យ​សិត​ព្រះ​ពុទ្ធរូប និង​រាប់បាត្រ​ព្រះសង្ឃ នាពេលនេះ​ធ្វើឡើង​ស្រប​ពេលដែល រាជរដ្ឋាភិបាល​កម្ពុជា និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​ពុ​ទ្ឋ​សាសនិក​ទ្រទ្រង់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា នៅ​ទូទាំងប្រទេស ទើបតែ​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ប្រារព្ធ​ព្រះរាជ​ធិ​ពី​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ ហើយ​ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ជំនឿរ​ចំពោះ​ព្រះ​ពុ​ទ្ឋ​សាសនា និង​ស្នារ​តី​សាមគ្គី​និង​ការគាំទ្រ របស់​ប្រជាពលរដ្ឋ​គ្រប់រូប ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ដំណើរការ​ស្តារ​កសាង ប្រទេស​លើ​គ្រប់​វិស័យ តាំងពី​បាតដៃ​ទទេ​មក​។​

​ឯកឧត្តម​ក៏​គូសបញ្ជាក់ នៅ​រាជធានី​ភ្នំពេញ មាន​វត្ត​អារាម ១៤៩​វត្ត និង​មាន​ព្រះសង្ឃ​គង់​អាស្រ័យ ៧៤៧២​អង្គ ហើយ​មាន ពុ​ទ្ឋិ​ក​បឋមសិក្សា​ចំនួន ៣១​កន្លែង ពុ​ទ្ឋិ​ក​អនុវិទ្យាល័យ​ចំនួន ៣​កន្លែង​និង​ពុ​ទ្ឋិ​ក​វិទ្យាល័យ​ចំនួន ១​កន្លែង សរុប​មាន​សមណ​សិស្ស​សិក្សា ២១៤៩ អង្គ​៕

ចំនួនអ្នកទស្សនា

    20216617

  • ថ្ងៃនេះ5951
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18141
  • ខែនេះ5951
  • ឆ្នាំនេះ989171
  • សរុប20216617