ភ្នំពេញ៖នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៩និង៣០នាទីកម្លាំងអាជ្ញាធរ សង្កាត់ស្ទឹងមានជ័យ បានធ្វើសកម្មភាព ដូចភ្លៀងរលឹម ចាប់ពីម៉ោង១៩និង០០នាទី ដល់ម៉ោង២១:៣០នាទី អាជ្ញាធរបាន ធ្វើការផាកពិន័យប្រជាពលរដ្ឋចំនួន៣នាក់និងធ្វើការអបរំហើយអោយគាត់ ចូលរួម អ្នកដែលបោះសំរាមចោលនៅលើផ្លូវមុនីរ៉េត(២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។អាជ្ញាធរខណ្ឌក៏បានណែនាំសូមប្រជាពលរដ្ឋចូលរួមទាំងអស់គា្ន ដើម្បី ភូមិ សង្កាត់ គ្មានសំរាមនៅតាមផ្លូវទីសាធារណៈ៕