ភ្នំពេញ៖ នៅវេលោម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នេះកម្លាំងប្រជាការពារខណ្ឌដង្កោជាង៥០នាក់បានលើកគ្នាមកតវ៉ានៅមុខសាលាខណ្ឌដង្កោ ស្រែកខ្លាំងៗដើម្បី សូមឲ្យលោក នុត ពុតដារ៉ា អភិបាលខណ្ឌ បកស្រាយរឿងក្រុមការងារប្រជាការពារ ដែលបានបំពេញការងាររាល់ថ្ងៃ បានតែប្រាក់កម្រៃឧបត្ថម្ភ បន្តិចបន្តួច មិនមានការឧបត្ថម្ភអាហារហូបចុកបាយត្រឹមត្រូវ ដូចការសន្យារបស់សាលាខណ្ឌ ។
យោងតាមប្រភពពីកងកម្លាំងប្រជាការពារបានឲ្យដឹងដែរថា៖ពួកគាត់ខិតខំធ្វើការដើម្បីបម្រើការងារជាមួយសាលាខណ្ឌសង្កាត់ ប៉ុស្តិ៍នគរបាល មិនដែលរុញរាឡើយ ព្រោះតែស្រឡាញ់ការងារ សុខចវិត្តលះបង់ប្រចាំការដូចសមត្ថកិច្ច មានប្រាក់ខែរាជការ ត្បិតតែពួកគាត់មានប្រាក់ឧបត្ថម្ភ តិចតួចជួនបានជួនអត់ បើមានកម្មវិធីគេហៅទៅការពារគេឲ្យលុយឬហូបចុក គឺនៅប្រចាំការទល់តែចប់ កម្មវិធី មិនខ្លាចនឿយហត់ តែរយៈពេលបំពេញការងារជាមួយសាលាខណ្ឌ ចុះប្រតិបត្តិការ សាលាខណ្ឌដង្កោមិនដែលឧបត្ថម្ភបាយអាហារណាឡើយ ធ្វើឲ្យពួកគាត់ជួបការលំបាកជិះម៉ូតូ ទៅបាយផ្ទះ ហើយនៅឆ្ងាយ ហេតុនេះក៏សម្រេចចិត្តនាំគ្នាមកតវ៉ា បើមិនមានការឆ្លើយតបនិងដោះស្រាយ ទេពួកគាត់និងឈប់ដោះខោអាវ ហើយនាំគ្នាទៅរករបរផ្សេងៗវិញ ប្រសើរជាង។
ជុំវិញករណីខាងលើនេះសាលាខណ្ឌដង្កោ លោក នុតពុធ ដារ៉ា អភិបាលខណ្ឌ មិនមានការឆ្លើយតបឬបកស្រាយយ៉ាងណានោះឡើយ ដើម្បីឲ្យក្រុមកម្លាំងប្រជាការពារទទួលយកបាននោះទេ៕
ប្រភព៖ហង្សមាស