ភ្នំពេញ៖ជុំវិញការតវ៉ាទាមទាររបស់ប្រជាការពារខណ្ឌ ដង្កោ កាលពីព្រឹកម៉ោង៨ថ្ងៃទី២៣ខែឧសភា នេះលោក នុត ពុធដារ៉ា អភិបាលខណ្ឌ ដង្កោ បានឆ្លើយតប និងសម្របសម្រួល ទោកាន់ក្រុមប្រជាការពារ រហូតដល់មានការព្រមព្រៀងនិងធ្វើការវិញ លោកអភិបាលខណ្ឌបានបញ្ជាក់ថាករណីដែលនាំឲ្យកើតមានការតវ៉ាមកពិអ្នកដោះស្រាយមិនបានប្រាប់ហេតុផលធ្វើឲ្យមានការភ័នច្រឡំ ឥលូវលោកបានដោះស្រាយ ជូនដោយក្រុមប្រជាការពារ ក្នុងវេនប្រចាំការ២៥នាក់ក្នុង១ថ្ងៃគឺលោកឧបត្ថម្ភ ៨០០០០រៀល សម្រាប់ការហូបចុក បាយ មិនចាំបាច់ទៅផ្ទះ ហើយលោកសំណូមពរឲ្យកងកម្លាំងប្រជាការពារ ប្រឹងប្រែងធ្វើការហាត់រៀនកុំគិតអ្វី បើខ្វះខាតអ្វី រាយការណ៍មកសាលាខណ្ឌដើម្បីដោះស្រាយដោយសន្តិវីធីកុំប្រើហិង្សា ប្រជាការពារក៏យល់ព្រមតាមការដោះស្រាយរបស់សាលាខណ្ឌ និងធ្វើការតាមសកម្មភាពគោលដៅរៀងៗខ្លួន៕