ភ្នំពេញ៖សម្ថតកិច្ចខណ្ខមានជ័យសហការណ័ជាមួយប៉ុស្តិ៍មានជ័យឃាតខ្លួនជនសង្ស័យម្នាក់ត្រូវបានដោយបានរក្សារទុកថ្នាំញៀនមួយកញ្ចប់តូចហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦ស្ថិតនៅផ្លូវបេតុងក្រោយវត្តស្ទឹងមានជ័យភូមិមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យរាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបនេះដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ខមានជ័យដោយបានឃាតខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈៀក ម៉ូនីភេទប្រុសអាយុ៣៦ឆ្នាំស្នាក់នៅសង្កាត់បឹងសាឡាងខណ្ខទួលគោដោយមានកាសង្ស័យក៏បានឃាត់ខ្លួនក៏បានឆែកឆេរបានឃើញមានថ្នាំញៀនមួយកញ្ចប់តូរួចបានសាកសួរក៏បានឆ្លើយថាបានទិញពីផ្ទះជួលមួយនៅកន្លែងកើតហេតុរួចបានឈានទៅដល់ចូលទៅឆែកឆេរនៅក្នុងបន្ទប់ជួលខាងលើដោយបានឃើញក្មេងស្រីនិងក្មេងប្រុសនៅក្នុងបន្ទប់តែមិនបានរកឃើញអ្វីនោះទេគ្រាន់តែឃើញមានថង់សំរាប់ច្រកថ្នាំញៀណតែប៉ុណ្ណោះ។
ចំណែកជនសង្ស័យត្រូវបានយកទៅប៉ុស្តឹនគរបាលស្ទឹងមានជ័យដើម្បីសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមច្បាប់ គួរបញ្ចាក់ផងដែរនេះជារូបភាពថ្មីដោយប្រើក្មេងៗជាអ្នកលក់ទៅអោយអ្នកប្រើប្រាស់៕