ប្រជាពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា

24-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦​នេះ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ ក្រោម​វត្តមាន ​លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ បាន​ដឹកនាំ​សមាជិក​សមាជិការ​អនុសាខា​កា​កក​បាទ​ក្រហម​ខណ្ឌ នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ចំនួន​១០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​អំណោយ​ចែកជូន​រួមមាន  អង្ករ​មួយ​បាវ ទម្ងន់​៣០​គីឡូក្រាម ឃី​ត​១​ឈុត​(​មុង ភួយ ក្រមា​) ត្រីខ​១​យួរ ស្មើនឹង​១០​កំប៉ុង  ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ រួមទាំង​ថវិកា​ចំនួន ៤​ម៉ឺន​រៀល​ផងដែរ ។ ក្នុងឱកាស​នេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការនាំយក​អំណោយ​ចែកជូន​បងប្អូន​នៅពេលនេះ គឺ​អាជ្ញាធរ​ធ្វើឡើង​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​និន្នាការ​នយោបាយ​ណាមួយ​នោះ ទេ គឺជា​ការមើលឃើញ​ជាក់ស្តែង​ពី​សុខទុក្ខ​លំបាករ​បស់បង​ប្អូន ពី​សំណាក់​កា​កក​បាទ​ក្រហម​កម្ពុជា ដែលមាន​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ជា​ប្រធាន ។​

​ឆ្លៀត​ក្នុងឱកាស​ដដែល​នេះ លោក​ប្រធាន​អនុសាខា បាន​មានប្រសាសន៍​ផ្ញើ​ក្តី​នឹករលឹក​យ៉ាង​ក្រៃលែង ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូន​ចំពោះ​បងប្អូន ។ ថ្វីត្បិតតែ​ពេលនេះ​សម្តេច​មិនមាន​វត្តមាន​នៅទីនេះ​ពិត មែន ប៉ុន្តែ​ចិត្ត​របស់​សម្តេច​តែង​ឋិត​នៅក្បែរ​បងប្អូន​ជានិច្ច ដែល​លោក​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​ធ្វើយ៉ាងណា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក តោកយ៉ាក ចាស់ជរា អ្នក​កើត​ជំងឺ​រ៉ាំ​រៃ និង​ជាពិសេស​ជន​មាន​ផ្ទុកមេរោគ​អេដស៍ គឺ​មិនត្រូវ​មើលរំលង​ជាដាច់ខាត ព្រោះ​សុខទុក្ខ​របស់​ពលរដ្ឋ​កម្ពុជា គឺជា​សុខ​ទុក​របស់​សម្តេច​ក​តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ៕

ចំនួនអ្នកទស្សនា

    20216707

  • ថ្ងៃនេះ6041
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18231
  • ខែនេះ6041
  • ឆ្នាំនេះ989261
  • សរុប20216707