ភ្នំពេញ៖នៅថ្ងៃទី២៤ខែឧសភាឆ្នា២០១៦ សាលាសង្កាត់គោករកាខ ណ្ឌព្រែកព្នៅ បានរៀបចំ ពិធីចាប់ឆ្នោតចែកផ្ទះជូនប្រជាពលរដ្ឋសហគមន៍អណ្តូង៦លើកទី៣ចំនួន៦០ខ្នង ក្រោមអធិបតីភាព លោក ភី ណុប ចៅសង្កាត់ គោករកា ហើយពិធីនេះមានការចូលរួមពីលោកលោកស្រីជាគណៈកម្មាធិការរៀបចំដំណើរការចាប់ឆ្នោត តំណាងប្រជាពលរដ្ឋ សមាជិក ក្រុមប្រឹក្សាសង្កាត់ តំណាងសកគមន៍ជាច្រើនរូបទៀតផង។
នាឱកាសនោះ លោក ភីណុប ចៅសង្កាត់ គោករកាបានធ្វើការគូសបញ្ជាក់ផងដែរថា៖សាលាសង្កាត់គោករកាខ ណ្ឌព្រែកព្នៅ បានរៀបចំ ពិធីចាប់ឆ្នោតចែកផ្ទះជូនប្រជាពលរដ្ឋសហគមន៍អណ្តូង៦លើកទី៣ចំនួន៦០ខ្នង គឺដើម្បីឲ្យដំណើរប្រព្រឹត្តទៅប្រកបដោយភាពតម្លាភាព មិនប្រកាន់ក្រុមបក្សពួក និងស្មើភាព ហើយលោកក៏បានជម្រាបបន្ថែមទៀត ថា៖ចំពោះបងប្អូនដែលចាប់ឆ្នោតពុំទទួលបានលទ្ធផលគឺកុំអាក់អន់ស្រពន់ចិត្ត ធ្វើម្ដេច ព្រេងសំណាង របស់បងប្អូន។
ថ្លែងតបទៅកាន់លោកលោកស្រីជាគណៈកម្មាធិការរៀបចំដំណើរការចាប់ឆ្នោតក៏ដូចជាក្រុមប្រឹក្សាសង្កាត់ តំណាងប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុននិងការកោតសរសើរលើការគិតគូរពីសំនាក់អាជ្ញាធរ និងការអនុវត្តន៍ត្រឹមត្រូវ ស្មើភាព ពិសេសករចាប់ឆ្នោត គឺមិនមានការប្រកាន់បក្សពួកឃុបឃិតគ្នា នោះឡើយ ៕