ភ្នំពេញ៖ នា ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៦នៅ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរៀបចំកិច្ច ប្រជុំកាងាររដ្ឋបាលសង្កាត់ប្រចាំខែឧសភាក្រោមវត្តមានអធិបតីភាព លោក ឌី សារៀម ចៅសង្កាត់ពន្សាំង ។
កិច្ចប្រជុំ នេះដែរក៏មានការចូលរួមលោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់.ចៅសង្កាត់រងសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍ នាយកនាយករងសាលាបឋមសិក្សា អនុវិទ្យាល័យ សមាជិកចូលរួមសរុប២៦នាក់ស្រី១៦នាក់។ -
ក្រោយពីលោកស្មៀនសង្កាត់បានអាននូវរបាយការណ៍ស្ដីពិសកម្មភាព អនុវត្តន៍ការងារ របស់រដ្ឋបាលសង្កាត់រយៈពេល១ខែកន្លងមកនិងផែនការដែលត្រូវអនុវត្តន៍បន្តនាពេលខាងមុខរួចមក មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរ លោក ឌី សារៀម ចៅសង្កាត់ពន្សាំង បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន លោកអភិបាលក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាសង្កាត់ដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូននពួកគាត់ឲ្យបានទាន់ពេលវេលា៕