ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ៣ខែឧសភា ឆ្នាំ២០១៦គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្ត្រីកុមារ(គសប) ខណ្ឌព្រែកព្នៅ បានរៀបចំកិច្ចប្រជុំប្រចាំខែក្រោមអធិបតីភាពលោកស្រី សំ ស៊ីថា សមាជិកក្រុមប្រឹក្សាខណ្ឌនិងជាប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់ស្ត្រីកុមារ ជាប្រធានអង្គប្រជុំ។
កិច្ចប្រជុំនេះដែរក៏មានលោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ ប្រធានការិយាល័យ ដែលជាសមាជិកគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារីនិងកុមារ សង្កាត់ តំនាងអធិការនគរបាល តំណាងការិយាល័យអប់រំ កិច្ចការនារី សង្គមកិច្ច សុខាភិបាល រួមនឹងមន្ត្រីដែលពាក់ព័ន្ធជាច្រើនាក់ផងដែរ ។
អង្គប្រជុំ ដំណើរការតាមរបៀបវារ៖១-ពិនិត្យរបាយការណ៍កន្លងមក/២-របាយការណ៏ និងពិភាក្សាអំពីផ្នែកសេវាសុខភាព/៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ/៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត/៥-របាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ/៦-របាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ សកម្មភាពក្រុងក្មេងទំនើងល្បែងស៊ីសង អំពើហឹង្សា ការឆបោក ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះលោកស្រី សំ ស៊ីថា សមាជិកក្រុមប្រឹក្សាខណ្ឌ និងជាប្រធានអង្គប្រជុំ បានជម្រុញដល់មាជិកសមាជិកានៃគកសកខណ្ឌនិងគកនក សង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្ត ការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចុលរួមប្រជុំ ផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារកការជួញដូរស្ត្រីកុមារការចុះ អត្រានុកូលដ្ឋានកំណើតនិងវិស័យ អប់រំ ក្នុងសង្គម ។
បន្ទាប់មក លោក ស្រីប្រធានគណៈកម្មាធិការសង្កាត់ បានស្នើដល់ ក កនកសង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់ រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្គាត់៕