ភ្នំពេញ៖ នៅថ្ងៃទី២៣ខែឧសភាឆ្នា២០១៦ វេលាម៉ោង១៩និង០០នាទី កម្លាំងអាជ្ញាធសង្កាត់ស្ទឹងមានជ័យ បានបន្តប្រើវិធានការធម៌ក្តៅចំពោះអ្នកយកសំរាម មកចោលនៅលើផ្លូវទីសាធារណៈ ចាប់ពីម៉ោង១៩:០០នាទីដល់ម៉ោង២២:៣០នាទីនេះ អាជ្ញាធរបានធ្វើការផាកពិន័យបានចំនួន៣នាក់ និងធ្វើការអបរំហើយអោយគាត់ចូលរួម.អ្នកដែលបោះសំរាមចោលនៅលើផ្លូវមុនីរ៉េត(២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមការសាសួរភាគច្រើនអ្នកលក់ តាមរទេះកង់បី ដូចជាមីឆារ ពោតស្ងោរ . និងអ្នកលក់ដូរមុខរោងចក្រ ។ល។ក្នុងនាមអាជ្ញាធសង្កាត់ស្ទឹងមានជ័យសុំអោយប្រជាពលរដ្ឋចូលរួមទាំងអស់គា្ន ដើម្បី ភូមិ សង្កាត់ គ្មានសំរាមនៅតាមផ្លូវទីសធារណៈ ៕