អភិបាល​ខណ្ឌដង្កោ ជួប​ជាមួយ​ក្រុម​ប្រជា​ការពារ ដើម្បី​ពង្រឹង​វិន័យ ការងារ​សណ្តាប់ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍

24-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ទាំងអស់ របស់​រដ្ឋបាល​ខណ្ឌ ដើម្បី​ពង្រឹង​វិន័យ ការងារ​សណ្តាប់ធ្នាប់​សាធារណៈ និង​សម្រួល​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ លើ​ការធ្វើដំណើរ​តាម​ដងផ្លូវ​។​

​ដោយសារតែ​បញ្ហា​ចរាចរណ៍​មានការ​កកស្ទះ និង​មានការ​កើនឡើង​ពីមួយថ្ងៃៗ ទៅមួយថ្ងៃ ទើប​រដ្ឋបាល​ខណ្ឌ បានស្នើ​សុំ​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ជួយ​បង្ហាត់​ដល់​សណ្តាប់ធ្នាប់​លើ វិន័យ និង​របៀប​បញ្ជៀ​ស​ចរាចរណ៍ ដើម្បី​សហការ​ជួយ​សម្រួល​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ ជាមួយ​នគរបាល និង​អាវុធហត្ថ ជាពិសេស​នៅតាម​គោលដៅ​កកស្ទះ តាម​ដងផ្លូវ និង​នៅតាម​ផ្សារ​នានា​។​

​លោក ម៉ុក ពុទ្ធា នាយក​រដ្ឋបាល​សាលាខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹងថា កន្លងមក​រដ្ឋបាល​ខ​ណ្ឌ តែង​បាន​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ របស់​កម្លាំង​សណ្តាប់ធ្នាប់​ទាំងអស់ ដោយបាន​រៀបចំ​ឲ្យ​មាន​កន្លែង​ស្នាក់នៅ​សមរម្យ សម្លៀកបំពាក់ និង​អាហារ​ប្រចាំថ្ងៃ​ផងដែរ ហើយ​ចំពោះ​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ គឺ​ទទួលបាន​ពី​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​ទៀត​ទាត់ ដែល​ពីមុន​មាន​ត្រឹម​៣២​ម៉ឺន​រៀល តែ​ឥឡូវ​បាន​កើន​ឡើងដល់​៤០​ម៉ឺន​រៀល​ក្នុង​មួយខែ​។​
​ជាមួយគ្នានេះ រដ្ឋបាល​ខណ្ឌ​ក៏បាន​បញ្ជូន​កម្លាំង​សណ្តាប់ធ្នាប់ ទៅ​ហ្វឹកហាត់​ក្បាច់គុណ ដើម្បី​សុខភាព​ល្អ និង​ដើម្បី​ការពារ​ខ្លួន​ផងដែរ​។​
​ក្នុងឱកាស​នេះ លោក​អភិបាលខណ្ឌ បានរៀបចំ​ឲ្យ​មានការ​សំដែង​ក្បាច់​ប្រដាល់ ដែល​បាន​ហ្វឹកហាត់​កន្លងមក​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20216737

  • ថ្ងៃនេះ6071
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18261
  • ខែនេះ6071
  • ឆ្នាំនេះ989291
  • សរុប20216737