ភ្នំពេញ៖ នៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦សេចក្ដីអំពាវនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ខណ្ឌទួលគោកបានសហការណ៍ជាមួយមន្ត្រី នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងយុវជន ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលគ្រប់អាយុ ១៥ ឡើង(ឆ្នាំកំណើត២០០១) មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអ្នកដែលបាត់ ផុតសុពលភាព អ្នកពុំទាន់ធ្វើ ត្រូវ មកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី នៅទីស្នាក់ការនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អកទី២ រៀងរាល់ថ្ងៃ អោយបានគ្រប់ៗគ្នា ដោយជូនភ្ជាប់មកនូវ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងៗដែលបញ្ជាក់អំពីអត្តសញ្ញាញសំគាល់ខ្លួនការធ្វើនេះត្រូវបង់កម្រៃរដ្ឋបាលតាមច្បាប់ជាកំណត់នូវទឹកប្រាក់១០០០០រៀល៕