លោកស្រី អ៊ួ​ង សុ​ផល្លា ​ឃ្លាំង ហួត ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង​

25-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ឧសភា​ឆ្នាំ​២០១៦ នៅក្នុង​សាលាសង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ បានរៀបចំ ពិធី​ចែក​អំណោយ​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង និង​ផ្ទុកមេរោគ​ចំនួន​៣០​គ្រួសារ នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី​លោកស្រី កែវ ច័ន្ទ​ស៊ុន​ណា​រី ប្រធាន​គណៈកម្មាការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ជ្រោយចង្វារ ក្រុមប្រឹក្សា​សង្កាត់ សស​យក យុវជន​មេភូមិ កងកម្លាំង​នគរបាល និង​មន្ត្រី​នៃ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ជ្រោយចង្វារ ​ជាច្រើន​នាក់​ផងដែរ ​ស្ថិតក្រោម​អធិបតីភាព លោកស្រី អ៊ួ​ង សុ​ផល្លា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ជ្រោយចង្វារ ជា​ភរិយា និង​ជា​តំណាង​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​។​

​នាឱកាស​នោះ​លោកស្រី អ៊ួ​ង សុ​ផល្លា ជា​ភរិយា និង​ជា​តំណាង​លោក ឃ្លាំង ហួត ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ ជាពិសេស​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ក្រោយពី​សំណេះសំណាលល​ចប់​លោកស្រី ក៏បាន​ចែក​នូវ អំណោយ ដោយ​ក្នុង ១​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ (១០​កំប៉ុង​),  ឃី​ត​១, មុង​១, ភួយ​១, សា​រ៉ុង​១, ក្រ​ម៉ា​១ និង​ថវិកា​ចំនួន​៧​ម៉ឺន​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20216927

  • ថ្ងៃនេះ6261
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18451
  • ខែនេះ6261
  • ឆ្នាំនេះ989481
  • សរុប20216927