ខេត្តមណ្ឌលគិរី ៖ប្រភពព័ត៌មានអាចជាការជាក់លាក់មួយបាន ឲ្យដឹងថា តំណែងអធិការនគរបាលក្រុងសែនមនោរម្យ និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ខេត្តមណ្ឌលគិរី នឹងមានការផ្លាស់ប្តូរ នាពេលឆាប់ៗខាងមុខនេះ។
ប្រភពដដែលបាន បន្តថាការរុះរើតំណែងមន្ដ្រី៦រូបក្នុងនោះមានអធិការ២រូបថ្នាក់ មេបញ្ជាការមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក២រូប និងមន្ដ្រី២រូបទៀតនៅស្នងការដ្ឋាននគរបាលខេត្ត។ បើតាមប្រភពព័ត៌មាន លោក ព្រឹល រ៉ាម៉ាណ អធិការនគបាលក្រុងសែនមនោរម្យ ឡើងទៅកាន់តំណែង ជានាយការិយាល័យនគបាលបច្ចេកទេស និងវិទ្យាសាស្ត្រជំនួស លោក ជុន វីណុង ដែលត្រូវចូលនិវត្តន៍ ។លោក កាន់ ពេញ អធិការនគបាលស្រុកកោះញែក នឹងត្រូវមកកាន់តំណែងជាអធិការនគបាលក្រុងសែនមនោរម្យជំនួស លោក ព្រឹល រ៉ាម៉ាណ វិញ។ លោក ខ្លូត សុឃា អធិការរងស្រុកកោះញែក នឹងត្រូវបានតែងតាំង ជាអធិការនគរបាលស្រុកកោះញែក ជំនួសលោក កាន់ ពេញ។
ចំណែកនៅវរសេនាតូចការពារព្រំដែនគោកលេខ៣០៣ និងលេខ៦២១ វិញមានការផ្លាស់ប្ដូរ លោក ស៊ាន ស៊ីវនមេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនលេខ៣០៣ ទៅបំពេញការងារ ជានាយការិយាល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ជំនួសលោក ហង្ស ស៊ីម ដែលត្រូវចូលនិវត្តន៍ ។ លោក ទិន ស៊ីន មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ត្រូវបានតែងតាំងចូលកាន់តំណែង ជាមេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៣០៣ ជំនួសលោក ស៊ានស៊ីវន។លោក ម៉ុ ម៉ាឌិត នឹងស្នើសុំតែងតាំងទៅជាវរសេនីយ៍ត្រី ឱ្យចូលកាន់តំណែង ជាមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ជំនួសលោក ទិន ស៊ីន៕