ភ្នំពេញ៖ លោក ប៉ឺល កុសល អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ បាននាំយកអំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន៥៥គ្រួសារ នៅសង្កាត់ក្រាំងធ្នង់។
អំណោយ ដែលត្រូវចែកជូនប្រជាពលរដ្ឋខាងលើនេះ គឺជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
អំណោយត្រូវបានចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា ចំនួន៥៥គ្រួសារ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៣០គីឡូក្រាម មីចំនួន០១កេស ត្រីខចំនួន១០កំប៉ុង ឃីត (សារុង ក្រមា មុង ភួយ) ចំនួន០១ឈុត និងបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល ក្នុងនោះសប្បុរសជនលោក ពៅ ណារិទ្ធ អនុប្រធានកិត្តិយសអនុសាខាបានឧបត្ថម្ភ ចូលរួមក្នុងមួយគ្រួសារទទួលថវិកា ១០.០០០រៀល។
លោក ប៉ឺល កុសល ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ លោកបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវខិតខំខ្លួនឯង លើការរកស/Iដើម្បីជីវភាពគ្រួសារ ពីព្រោះអំណោយទាំងនេះ បានត្រឹមជួយមួយរយៈប៉ុណ្ណោះ៕