អភិបាលខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​ស្រប តាម​មាត់​ព្រែកបាក់​ទូក

27-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ អមដំណើរ​ដោយ​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ បាន​ដឹកនាំ​ចៅសង្កាត់ មេភូមិ ចុះទៅ​ត្រួតពិនិត្យ​ការដ្ឋាន​បើកផ្លូវ ស្របតាម​មាត់​ព្រែកបាក់​ទូក​នៅ​ផ្នែក​ខាងកើត ត្រង់ចំណុច​ក្រោយ​ទីតាំង​វាយ​កូន​ហ្គោល CITY GOLF ស្ថិតនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ​។​

​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ បាន​ឲ្យ​ដឹងថា គិត​មកដល់ពេលនេះ ការ​ឈូសឆាយ​ផ្លូវ​នេះ អនុវត្តបាន​៤០០​ម៉ែត្រ​ហើយ និង​រួចរាល់​ជា​ស្ថាពរ នៅ​ផ្នែក​ខាងកើត​។ ដោយឡែក ព្រែកបាក់​ទូក​នៅ​ផ្នែក​ខាងលិច កំពុង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​សំណង់​ប៉ះពាល់​ឲ្យ​ស្ម័គ្រចិត្ត រុះរើ​ចេញ​ដោយ​ខ្លួនឯង ហើយ​ជា​លទ្ធផល​បងប្អូន​ប្រជាពលរដ្ឋ បានចាប់ផ្តើម​រុះរើ ជា​បណ្តើរៗ​ហើយ​៕

ចំនួនអ្នកទស្សនា

    20216307

  • ថ្ងៃនេះ5641
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17831
  • ខែនេះ5641
  • ឆ្នាំនេះ988861
  • សរុប20216307