សង្កាត់​ស្ទឹងមានជ័យ​បាន​ចុះ​ពិនិត្យ​ទឹក​លិច​ផ្លូវ​មួយ​រយះ​នេះ​នៅពេល​មាន​ភ្លៀង​

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ក្រោយពី​ការខិតខំ​របស់​អាជ្ញាធ​រ សង្កាត់​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៨ នេះ​ទឹកបាន​ស្រក​អស់ នៅឡើយ​តែ​ផ្លូវ រង​នៅ​ការខូចខាត ពិត​បាក​និង​ធ្វើដំណើរ ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា​ឆ្នាំ ២០១៦ នេះ​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​បាន​ចុះ​ពិនិត្យ​ទឹក​លិច​ផ្លូវ​មួយ​រយះ​នេះ​នៅពេល​មាន​ភ្លៀង​ផ្លូវ មួយ​ខ្សែ ចាប់​ពីមុខ​ក្លោងទ្វា វត្ត​ពោធិញាណ ក្រុមទី​១៦ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ជាប់​ព្រំប្រទល់ ភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន រង​នៅ​បញ្ហា​ទឹក​លិច​នៅលើ ផ្លូវ​សាលាខណ្ឌ​មានជ័យ បានស្នើ​សុំ និង​បញ្ជូន​គំរោង​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ​។

​កាលពី​ថ្ងៃទី​១៥ ,០៩ ,២០១៥ ដោយ​ទទួលបាន​ការណែនាំ​ពី​លោក​អភិបាលខណ្ឌ​មានជ័យ​បានអោយ​លោក ឡាយ ​ជ ប្រធានការិយាល័យ​សាធ​រណការ​ខណ្ឌ សហការ​ជាមួយ​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​នាំយក​គ្រឿងចក្រ​ទៅ​កាយ​តម្រាយ​ផ្លូវ ដើម្បី​រំដោះ​ទឹក​កុំអោយ​ជន់​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ ។​ការចុះពិនិត្យ​មើល​និង ដោះស្រាយ​រក​ច្រក​ដើម្បី​កាយ​បង្ហូរទឹក​កុំអោយ​ជន់​លិច ស្ថិតនៅ​ក្រុមទី​១៦ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​មេភូមិ និង​ក្រុមការងារ​សង្កាត់​ចូលរួម​ជា​កម្លាំង​ផងដែរ ។​

​មូលហេតុ​ដែល​ដែល​បណ្តាលអោយ​ទឹក​លិច​នេះ គឺ​ដោយសារ​ប្រ​ព័​ន្ឋ​លូ​តូច​និង​ខ្លះ​ចាស់​ទ្រុឌទ្រោម​ហើយ​មាន​សំរាម​ផង​បានធ្វើអោយ​ស្ទះ​ចរន្តទឹក​ហូរ​យឺត​។​ខណៈ​ក្រុមការងារ​កំពុង​មមាញឹក ក្នុង​ការកាយ​បង្ហូរទឹក​នេះ ព្រះចៅអធិការ​វត្ត​អង្គ​ពោធិញាណ​ក៏បាន​និមន្ត​ចូលរួម ក្នុង​សកម្មភាព​នេះ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​សាទរ​និង​ចូលរួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ដែល​បាន​ចុះ​មកជួយ​ដោះស្រាយ​ទឹក​លិច​ក្នុង​ភូមិឋាន​របស់​ពួកគាត់​ផងដែរ ។​
​សូមបញ្ជាក់ថា​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ជាង ៣០០០​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ និង​សង្កាត់​បឹងទំពុន​៕

ចំនួនអ្នកទស្សនា

    20215967

  • ថ្ងៃនេះ5301
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17491
  • ខែនេះ5301
  • ឆ្នាំនេះ988521
  • សរុប20215967