ភ្នំពេញ៖នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ នៅវេលាម៉ោង ៣ រសៀល លោកស្រី កែវ សាកល ចៅសង្កាត់វាលវង់ បានបញ្ជូនក្មួយប្រុសឈ្មោះ សាត ច័ន្ទជោតិ អាយុ ៣១ឆ្នាំ ដែលញៀនថ្នាំទៅមណ្ឌលកែប្រែឱកាសខ្ញុំ ដើម្បីយកទៅអប់រំអោយក្លាយជាពលរដ្ឋល្អក្នុងសង្គម ព្រោះកន្លងមកបានញៀនថ្នាំ ហើយបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះ និងវាយដំឪពុកម្តាយ៕