គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ត្រួតពិនិត្យ និង​ជួយ​សម្រួល​ចរាចរណ៍​

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នា​រាត្រី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ​វេន​ទី​១៖ ដឹកនាំ​ដោយ​លោក ហែម ឬ​ទ្ធី នាយករង​រដ្ឋបាល​ខ​ណ្ឌ​ព្រែក​ព្នៅ និង​លោក ​ពេជ្រ ស៊ីនួន ចៅសង្កាត់​ព្រែក​ព្នៅ សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​សៀង​ហៃ​ដែល​ស្ថាបនា​ផ្លូវជាតិ​លេខ ៥ បាន​ចុះ​ត្រួតពិនិត្យ និង​ជួយ​សម្រួល​ចរាចរណ៍ សណ្តាប់ធ្នាប់ ដល់​ក្រុមហ៊ុន​ក្នុង​ការជីក កាយ​ផ្លូវ​អោយបាន​ឆាប់រហ័ស ត្រង់ចំនុច​យឿ​ត្រី ផ្លូវជាតិ​លេខ​៥ ភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក​ព្នៅ ចាប់ផ្ដើម​ពី​ម៉ោង​០៩,០០​នាទី​យប់​ដល់​ម៉ោង​០១,០០​យប់​។

​ប្រតិបត្តិការ​នេះ​សមាសភាព​ចូលរួម​មាន​៖​មន្ត្រី​សាលាខណ្ឌ​០៤​រូប​(​លោក ឈឹម រក្សា​, លោក ឡុង ទិ​ត្យ​ស៊ី​ឌី និង លោក ប៊ុន លី ហេង​វីរៈ លោក​ជា ភា​រី​) សណ្ដាប់ធ្នាប់​១១​នាក់​។ ប៉ុស្តិ៍​ចំនួន​២​នាក់ អាវុធហត្ថ​ចំនួន​១០​នាក់ និង​មន្ត្រី​សាលាសង្កាត់​/​ប៉ុស្តិ៍ ព្រែក​ព្នៅ​៕

ចំនួនអ្នកទស្សនា

    20215997

  • ថ្ងៃនេះ5331
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17521
  • ខែនេះ5331
  • ឆ្នាំនេះ988551
  • សរុប20215997