លោក សុខ សម្បត្តិ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ព្រែក​ព្នៅ​

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នា​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៣​និង​០០ នាទី​នា​សាលប្រជុំ​សាលាខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ អភិបាលខណ្ឌ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ស្តីពី​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ទូទៅ និង​ក្នុង​មូលដ្ឋាន ហើយ​កិច្ចប្រជុំ នេះដែរ​ក៏មាន​ការចូលរួម​លោក​អធិការ  អធិការ​ង​ខណ្ឌ លោកស្រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អភិបាលរង មន្ត្រី​ការិយាល័យ​ជំនាញ  ក្រុមប្រឹក្សា​ខណ្ឌ នាយប៉ុស្តិ៍ នាយក​នាយករង​សាលាបឋមសិក្សា អនុវិទ្យាល័យ  ប្រជា​ការពារ​សង្កាត់ ជាច្រើន​នាក់​ផងដែរ​។​

​កិច្ចប្រជុំ​ដំណើរការ​តាមរបៀប​វារៈ​ដោយ​ផ្តោតទៅលើ ៖១/ បញ្ហា​យឿ​ត្រី​ផ្លូវជាតិ​លេខ​៥ និង​សណ្តាប់ធ្នាប់​ផ្សារ​ព្រែក​ព្នៅ  ២/ បញ្ហា​អន្តោប្រវេសន៍  ៣/ បញ្ហា​ផ្សេងៗ​។​ ​ក្រោយពី លោកនាយក​រដ្ឋបាល​បាន​អាន​នូវ​របាយការណ៍​ស្ដីពី​សកម្មភាព អនុវត្តន៍​ការងារ របស់​រដ្ឋបាល​សង្កាត់​រយៈពេល​១​ខែ​កន្លងមក​និង​ផែន​ការដែល​ត្រូវ​អនុវត្តន៍ បន្ត​នាពេលខាងមុខ​រួចមក មានមតិ​សំណេះសំណាល​ទៅកាន់​កិច្ចប្រជុំ​នាឱកាស​នោះដែរ​លោក សុខ សម្បត្តិ អភិបាលខណ្ឌ បាន​ជម្រុញ​ដល់​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​លើ​ការ ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ទាន់ពេលវេលា មាន​ផែនការ​មានការ​ដាក់​វេន​ប្រចាំការ​រវាង កងកម្លាំង​ប្រជា​ការពារ សង្កាត់ ភូមិ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សា​សង្កាត់​ដើម្បី​បង្ការ​បង្ក្រាប​នូវ​បាតុភាព​ដែល​បង្កឡើង​ដោយ ក្រុម ក្មេង​ទំនើង​និង​បទល្មើស​ផ្សេងៗ ក្រុម​ប្រមូលផ្ដុំ អាវខ្មៅ​របស់​ក្រុម​បក្ស​ឬ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ និង​ជនល្មើស និង​ព្រមទាំង​បាតុភាព​ជាយថាហេតុ​ដែល​កើតមាន  ផ្ដល់ព័ត៌មាន​តាមរយៈ​អាយកូម លើ​កិច្ចប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​គ្រឿងញៀន បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ឲ្យ​ខាន​តែ​បាន ហើយ​ត្រូវ​រៀបចំ​ក្រុមការងារ ចុះ​ធ្វើការ​ឆែកឆេរ​អាវុធ ជាតិ​ផ្ទុះ ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿង​ស្រវឹង ដើម្បី​ពង្រឹង និង​កាត់បន្ថយ អសន្តិសុខ​នៅ​មូលដ្ឋាន លោក​អភិបាលខណ្ឌ​ក៏បាន​លើកឡើង​បន្ថែមទៀត​ដែរ​ថា​៖​ត្រូវ​ចុះ​ធ្វើ រដ្ឋបាល​ចំហរ​នៅ​គ្រប់ មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ក្ដាប់​មុខសញ្ញា និង​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ត្រូវ​ស្រង់​ស្ថិតិ ឲ្យ​បាន​ច្បាស់​ផ្ញើមក​កាន់​សាលាសង្កាត់​ដើម្បី ស្វែងរក​សប្បុរសជន​ចូលរួម​ដោះស្រាយ​ជូ​នន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា លោក​ក៏​បន្ថែម​ស្នើ​ដល់​ចៅសង្កាត់​និង​ក្រុមប្រឹក្សា​សង្កាត់​ត្រូវ​សហការ​និង​ប៉ុស្តិ៍នគរបាល​មេភូមិ​ត្រូវ​ប​ន្រ​ការគ្រប់គ្រង​លើ​ស្ថិតិ​ជនអន្តោប្រវេសន៍​ឲ្យ​បាន​និង​ទប់ស្កាត់​បង្ក្រាប​នូវ​សកម្មភាព​អសកម្ម​ទាំងឡាយ​របស់​ជន​ទាំងនោះ​ដើម្បី​ឲ្យ​មាន​សន្តិសុខ​និង​អនុវត្តន៍​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ -

ចំនួនអ្នកទស្សនា

    20216057

  • ថ្ងៃនេះ5391
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17581
  • ខែនេះ5391
  • ឆ្នាំនេះ988611
  • សរុប20216057